ពូកែមែន! យុវតីខ្មែរមួយរូប អតីតសិស្សឆ្នើមនិន្ទេស A ប្រឡងជាប់សិក្សាជំនាញវិស្វករយន្តហោះនៅសាលាដ៏ល្បីមួយ

  • 2021-08-05 02:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវតីខ្មែរ-អីុស្លាមមួយរូប ឈ្មោះ ម៉ាត់ ម៉ៃយ៉ុម បានប្រឡងជាប់ ចូលសិក្សាជំនាញវិស្វករយន្តហោះ(Aircraft Egineering) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី ( Lanmei Cambodia Training Center) ។នេះបើតាមប្រភពពី Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ។

ប្អូនស្រី ម៉ាត់ ម៉ៃយ៉ុម ជាអតីតសិស្សនិទ្ទេសA មានស្រុកកណើតមកពីភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

គួរឱ្យដឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី ត្រេននីង សេនធ័រ គឺជាស្ថាប័នបណ្តុះបណ្តាលថែទាំយន្តហោះ ដែលត្រូវបានទទួលស្គាល់ ក្នុងការផ្តល់នូវអាជ្ញាប័ណ្ណបណ្តុះបណ្តាលមូលដ្ឋានប្រភេទB1.1 ស្របតាមបទបញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA)។

សិក្ខាកាមត្រូវសិក្សារយៈពេល ២ឆ្នាំកន្លះ ដែលជាវគ្គបណ្តុះបណ្តាលជំនាញឆ្ពោះទៅរកការត្រៀមយកអាជ្ញាប័ណ្ណវិស្វករថែទាំយន្តហោះរបស់SSCA។ កម្មវិធីសិក្សានេះរួមមាន ការបណ្តុះបណ្តាលក្នុងថ្នាក់បូករួមជាមួយសិក្ខាសាលាដែលអនុវត្តជាក់ស្តែង និងបន្ថែមការងារនៅក្នុងប្រតិបត្ដិការថែទាំពិតប្រាកដរបស់SSCA ដែលត្រូវបានអនុញ្ញាតដោយអង្គភាពថែទាំយន្តហោះ (AMO) នៅកម្ពុជា។ ក្ខាកាម, និស្សិតនឹងមានបទពិសោធធ្វើការងារជាមួយយន្ដហោះផ្ទាល់ក្នុងកំឡុងពេលត្រួតពិនិត្យការថែទាំ។ នៅក្នុងឡានម៉ី ត្រេននីង សេនធ័រ គ្រូបង្វឹករបស់យើងនឹងបង្រៀនអ្នកអោយក្លាយជាវិស្វករយន្តហោះដែលមានអាជ្ញាប័ណ្ណល្អបំផុត ៕