វិធីធ្វើត្រីបំពងខ្ទឹម ស ហឹរតិចៗ ធានាថាឆ្ងាញ់ជាប់មាត់តែម្ដង!
- 2021-06-30 02:46:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីធ្វើត្រីបំពងខ្ទឹម ស ហឹរតិចៗ ធានាថាឆ្ងាញ់ជាប់មាត់តែម្ដង!
ចន្លោះមិនឃើញ
ថ្ងៃនេះ "កញ្ញា” នឹងណែនាំពីវិធីធ្វើម្ហូបថ្មីប្លែកមួយមុខទៀតហើយ។ មួយមុខនេះដែរ គឺមានភាពងាយស្រួលហើយលឿនទៀត។ បើនិយាយពីរសជាតិវិញ គឺឈ្ងុយឆ្ងាញ់ជាប់ចិត្ត ប្លែកមាត់តែម្តង។
គ្រឿងផ្សំ៖
ខ្ទឹមស២មើម
ម្ទេស២គ្រាប់
ទឹកត្រី៣ស្លាបព្រា
ម្សៅបំពង១ស្លាបព្រា
វិធីធ្វើ៖
ជំហានទី១៖ យកត្រីទៅលាងទឹកឲ្យជ្រះជាតិរំអិលស្អាតល្អ បន្ទាប់មកកាត់វាជាកង់ៗស្តើងល្មម ដើម្បីពេលបំពងស្រួយល្អ។
ជំហានទី២៖ យកត្រីទៅច្របល់ជាមួយម្សៅបំពង។
ជំហានទី៣៖ ចិញ្ច្រាំខ្ទឹមនិងម្ទេសឲ្យម៉ដ្ឋល្មម។
ជំហានទី៤៖ ដាក់ខ្ទះលើចង្ក្រាន បើកភ្លើងឲ្យក្តៅ ចាក់ប្រេងចូល ដាក់ត្រីចូល ហើយបំពងរហូតដល់ឆ្អិនស្រួយល្អ។
ជំហានទី៥៖ ដាក់ខ្ទះថ្មីមួយទៀតលើចង្ក្រាន ដាក់ប្រេងចូល បើកភ្លើងឲ្យក្តៅល្មម។ បន្ទាប់មកយកម្សៅបំពងទៅលាយជាមួយទឹកបន្តិច ចាក់ប៉េងប៉ោះចូលក្នុងខ្ទះ រួចទើបចាក់ម្ទេស ខ្ទឹមចិញ្ច្រាំ និងទឹកត្រីបន្ថែមតាមក្រោយ។ ភ្លក់មើល អាចថែមថយតាមចំណូលចិត្តសឹមបិទហ្គាស ដួសស្រោចពីលើត្រីដែលបំពងរួចជាការស្រេច៕
ចុចអានបន្ត៖