ញ៉ាំមួយកែវសិនមុនចូលគេង ក្បាលពោះហៀរកំផ្លេសនឹងបាត់អស់
- 2021-04-12 08:01:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំមួយកែវសិនមុនចូលគេង ក្បាលពោះហៀរកំផ្លេសនឹងបាត់អស់
ចន្លោះមិនឃើញ
ក្បាលពោះមិនរាបស្មើ ជាក្តីបារម្ភរបស់មនុស្សស្រីប្រុសគ្រប់គ្នា។ វាមិនត្រឹមតែធ្វើឲ្យអ្នកពិបាកស្លៀកពាក់ប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាមិនល្អសម្រាប់សុខភាពផងដែរ ដោយសារតែក្បាលពោះមានផ្ទុកជាតិខ្លាញ់ច្រើន។ អស់បារម្ភទៀតហើយ ឲ្យតែអ្នកឆ្លៀតពេលធ្វើភេសជ្ជៈមួយកែវនេះផឹកមុនពេលចូលគេង វាអាចជួយដល់ការរំលាយអាហារ ហើយក្បាលពោះហៀរកំផ្លេសនឹងបាត់អស់។
គ្រឿងផ្សំមានដូចជា៖
១.ក្រូចឆ្មាមួយផ្លែ
២.ត្រសក់មួយផ្លែ
៣.ខ្ញីចិញ្ច្រាំម៉ត់មួយស្លាបព្រាបាយ
៤.ទឹកប្រទាលកន្ទុយក្រពើមួយស្លាបព្រាបាយ
៥.ជីវ៉ាន់ស៊ុយមួយក្តាប់ ៦.ទឹកស្អាតកន្លះកែវ។
វិធីធ្វើ៖ ដាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងម៉ាស៊ីន កិនឲ្យម៉ត់ចូលគ្នាល្អ ជាការស្រេច។
រសជាតិ៖ អ្នកខ្លះមានពេលផឹកទៅមានអារម្មណ៍ថាដូចជាញ៉ាំទឹកស៊ុបធម្មតា ប៉ុន្តែបើអ្នកមានបញ្ហាជាមួយនឹងក្លិនឬរសជាតិរបស់វា អាចដាក់ទឹកឃ្មុំថែមពីលើមួយស្លាបព្រាកាហ្វេទៀតក៏បាន។
លើកដំបូង បើអ្នកផឹកមិនអស់ក៏មិនអីដែរ អាចរក្សាទុកក្នុងទូទឹកកកផឹកព្រឹកស្អែកក៏បាន។ រាងកាយរបស់មនុស្សម្នាក់ៗ មិនចូលចិត្តធ្វើការដុតបំផ្លាញជាតិខ្លាញ់ប៉ុន្មានទេ ពេលណាត្រូវឡើងគឺលឿនតែចង់ស្រកវិញមិនងាយទេ ដូច្នេះហើយត្រូវប្រើពេលវេលា គួបផ្សំជាមួយរបបអាហារនិងការហាត់ប្រាណ ទើបអាចទទួលបានលទ្ធផលជាក់ស្តែង៕
ចុចអានបន្ត៖ ៥ ក្បាច់ជួយបំបាត់សាច់ហៀរនៅក្រោមក្លៀក