តិចនិកឆាបន្លែ២មុខនេះ ឲ្យនៅស្រស់ញញឹម មិនចាញ់សណ្ឋាគារផ្កាយ៥
- 2021-04-12 07:04:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកឆាបន្លែ២មុខនេះ ឲ្យនៅស្រស់ញញឹម មិនចាញ់សណ្ឋាគារផ្កាយ៥
ចន្លោះមិនឃើញ
មានដែរឆ្ងល់ទេថា ហេតុអ្វីហាងធំៗ ឬសណ្ឋាគារលំដាប់ផ្កាយ គ្រាន់តែឆាបន្លែធម្មតាមួយចានសោះ ក៏មានតម្លៃថ្លៃកប់ពពកនោះ? នេះមិនមែនមកពីគ្រឿងផ្សំមានតម្លៃថ្លៃនោះទេ គឺមកតិចនិកឆារបស់ចុងភៅមានជំនាញខ្ពស់ ដែលធ្វើឲ្យមុខម្ហូបបន្លែទាំងនេះ ទាក់ទាញគួរឲ្យចង់ញ៉ាំ។ ខាងក្រោមនេះ គឺតិចនិកមុខម្ហូបឆាបន្លែ២មុខ ដែលជួយឲ្យម្ហូបអ្នកឆ្ងាញ់មិនចាញ់នៅហាងធំៗ។
១. ស្ពៃតឿឆាផ្សិត
គ្រឿងផ្សំ៖
-ស្ពៃតឿ ៣ចខាំ ហាន់ល្មមហូប
-ប្រេងខ្យង២ស្លាបព្រាបាយ
-ផ្សិតតុងកូវប្រភេទធំចំនួន៤ ហាន់ស្ដើងៗ
វិធីធ្វើ៖
ក្រោយពេលប្រេងឆាក្ដៅហើយ រំលីងខ្ទឹមឲ្យឈ្ងុយហើយ ដាក់ផ្សិតចូល។ ចំណាំថាត្រូវបើកភ្លើងខ្លាំងជានិច្ច ក្រោយមកដាក់ស្ពៃចូល។ ត្រលប់បន្លៃមួយឆ្អិន។ ដាក់គ្រឿងតាមចំណូលចិត្ត ហើយចាក់ដាក់ចានភ្លាមដើម្បីទទួលបានបន្លែនៅបៃតងស្រស់។ ទទួលទានភ្លាមៗក្រោយធ្វើដើម្បីទទួលបានឱជារសឆ្ងាញ់បំផុត។
២. ត្រកួនឆាខ្ទឹមស
គ្រឿងផ្សំ៖
-ត្រកូនមួយបាច់ ប្រភេទត្រកួនសរសៃតូវ
-ខ្ទឹមសចិញ្ច្រាំតូច ២កូនស្លាបព្រា
-ប្រេងឆា ប៊ីចេង អំបិល ស្ករ ទឹកត្រី
របៀបធ្វើ៖
ជ្រើសយកតែត្រកួនខ្ចីស្រុះមួយទឹកឆ្អិនប្រមាណ៨០ភាគរយ ហើយយកចេញមកលាងដោយទឹកត្រជាក់វិញឲ្យត្រកួនបានស្រួយ។ ក្រោយពេលប្រេងឆាក្ដៅ រំលីងខ្ទឹមឲ្យឈ្ងុយ ហើយដាក់ត្រកួនចូល ផ្សំគ្រឿងតាមចំណូលចិត្ត។ ត្រលប់ត្រកួនឆ្អិនល្មមមិនរលួយពេកដើម្បីទទួលបានសោភណ្ឌភាពស្អាត។ ទទួលទានភ្លាមៗក្រោយចាក់ចេញពីខ្ទះ៕