មុនសារភាពប្រាប់ crush ឲ្យបានសម្រេច ត្រូវដឹងពីចំណុចទាំងនេះជាមុនសិន
- 2021-04-12 06:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនសារភាពប្រាប់ crush ឲ្យបានសម្រេច ត្រូវដឹងពីចំណុចទាំងនេះជាមុនសិន
ចន្លោះមិនឃើញ
ការសារភាពស្នេហ៍ ជារឿងមួយដែលយើងត្រូវធ្វើ បើមិនចង់ឲ្យគេបេះបាត់ទេនោះ។ តែបើទៅសារភាពប្រាប់គេមុន ដោយគ្មានតិចនិកសោះនោះ អត្រានៃភាពជោគជ័យក៏មិនខ្ពស់ដែរ។ ដើម្បីសារភាពបានសម្រេច អ្នកអាចមើលតិចនិកខាងក្រោមបាន៖
១. មើលថាគេបើកភ្លើងបៃតងឬអត់
ក្នុងអំឡុងពេលស្គាល់គ្នា អ្នកត្រូវសង្កេតមើលប្រតិកម្មរបស់គេថា គេមានចិត្តលើយើងខ្លះដែរឬអត់។ ប្រសិនបើពេលយើងលេងសើច គេក៏សើចសប្បាយនឹងយើងដែរ នោះមានសញ្ញាថា គេក៏មានចិត្តលើយើងដូចគ្នា។ ផ្ទុយមកវិញ បើគេមិនពេញចិត្តលេងជាមួយយើងទេ យើងកុំសារភាពឲ្យសោះ បើមិនដូចនេះទេ មានតែយកក្ដីអាម៉ាស់ដាក់ខ្លួនតែប៉ុណ្ណោះ ព្រោះនឹងត្រូវគេបដិសេធមិនខាន។
២. បើគេបើកភ្លើងបៃតង ឈានដល់ជំហានសារភាព
មូលហេតុនៃដំណាក់កាលមើលចិត្តយូរនោះគឺដើម្បីស្ទាបស្ទង់មើលទៅថាគេមានចិត្តលើយើងឬអត់។ តែបើនៅតែល្ងីល្ងើ មិនដឹងថាយើងស្រលាញ់គេ យើងត្រូវតែមានសកម្មភាពជាក់លាក់ឲ្យគេដឹង។ បើយើងចេញសកម្មភាពហើយ តែគេនៅធ្វើមិនដឹងអីទៀត នោះមិនមែនគេល្ងីល្ងើទេ គឺគេមិនពេញចិត្តយើងហើយ។
៣. បើត្រូវបដិសេធ ត្រូវធ្វើម៉េច?
បើសំណាងមិនល្អហើយត្រូវបដិសេធនោះ អ្នកក៏កុំកើតទុក្ខអីព្រោះយ៉ាងហោចណាស់ក៏យើងបាននិយាយពីអារម្មណ៍ពិតរបស់ខ្លួនដែរ។ គ្រាន់បើជាងលាក់អារម្មណ៍រហូតរសាប់រសល់ដល់គេមិនលក់។ បើត្រូវគេបដិសេធហើយ ត្រូវពុះពារធ្វើឲ្យខ្លួនល្អជាងមុនទៀត ដូចជាចេះថែរក្សាខ្លួនឲ្យបានច្រើន ក៏ដូចជាបំពេញចំណេះវិជ្ជាបន្ថែមទៀតដើម្បីកុំឲ្យមានចន្លោះខ្វះខាតទៅថ្ងៃក្រោយទៀត៕