មកស្គាល់ channel "Food Review" ល្បីបំផុតទាំង ៣
- 2021-05-23 11:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ channel "Food Review" ល្បីបំផុតទាំង ៣
ចន្លោះមិនឃើញ
មាន channel YouTube ច្រើនណាស់ ដែលធ្វើវីដេអូពីម្ហូបអាហារ ប៉ុន្តែថ្ងៃនេះ Rikreay សូមណែនាំ Channel YouTube ចំនួន ៣ ដែលល្បី និងល្អបំផុតសម្រាប់ប្រិយមិត្តដែលចូលចិត្តទស្សនាមុខម្ហូបប្លែកៗពីជុំវិញពិភពលោក។
ភាពលេចធ្លោរបស់ Channel ទាំង ៣ គឺមានលើសពីការ Review មុខម្ហូប ពោលគឺមានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ដែលមានទាំងទីក្រុង ដល់ជនបទ រួមទាំងដល់តំបន់ព្រៃភ្នំរបស់បងប្អូនជនជាតិដើមភាពតិច ឬក្រុមកុលសម្ព័ន្ធថែមទៀតផង។
Channel ទាំង ៣ ដែល Rikreay លើកមកពេលនេះ រួមមានដូចខាងក្រោម៖
១. Mark Wiens
Mark Wiens ជាឈ្មោះ channel របស់លោក Mar Wiens ផ្ទាល់តែម្ដង។ លោកបានដើរធ្វើវិដេអូម្ហូបអាហារ ស្ទើរជុំវិញពិភពលោកទៅហើយ ប៉ុន្តែបច្ចុប្បន្នលោករស់នៅក្នុងប្រទេសថៃ ក្រោយរៀបការជាមួយភរិយាជនជាតិថៃ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺលោកក៏ធ្លាប់ធ្វើវីដេអូជាច្រើននៅកម្ពុជាផងដែរ មានទាំងនៅភ្នំពេញ និងតាមបណ្ដាខេត្តថែមទៀតផង។ គិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះ channel របស់លោក មានអ្នក Subscribe ដល់ទៅជាង ៧,៦៦លាននាក់។
ចុចត្រង់នេះ ដើម្បីចូលទៅកាន់ channel Mark Wiens
២. Best Ever Food Review Show
Best Ever Food Review Show គឺជា channel ដែល Review ម្ហូបអាហារដោយលោក Sonny។ Sonny មកពីអាមេរិក ប៉ុន្តែជាង ១០ឆ្នាំចុងក្រោយនេះ ភាគច្រើនលោករស់នៅក្នុងតំបន់អាស៊ី ជាពិសេសគឺក្នុងប្រទេសវៀតណាម។ ដោយសារតែកំពុងស្ថិតនៅវៀតណាមស្រាប់ វីដេអូជាច្រើននារយៈពេលចុងក្រោយនេះ គឺធ្វើឡើងនៅក្នុងប្រទេសវៀតណាម តាំងពីភាគខាងជើង ដល់ភាគខាងត្បូង រួមទាំងតំបន់ជនជាតិភាគតិច និងតំបន់កោះ ដូចជាកោះត្រល់ផងដែរ។ គិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះ channel "Best Ever Food Review Show" របស់ Sonny មានអ្នក Subscribe ចំនួនជាង ៦,៨៥លាននាក់។
ចុចត្រង់នេះ ដើម្បីចូលទៅកាន់ channel Best Ever Food Review Show
៣. The Food Ranger
The Food Ranger គឺជា channel របស់លោក Trevor James។ បច្ចុប្បន្នលោករស់នៅក្នុងខេត្តស៊ីឈាន់ ប្រទេសចិន។ លោកធ្លាប់ធ្វើដំណើរទៅភ្លក្សម្ហូបអាហារនៅជាច្រើនប្រទេស ប៉ុន្តែភាគច្រើនបំផុតគឺនៅ ចិន ម៉ាឡេស៊ី សិង្ហបុរី និងថៃ។ គិតត្រឹមខែឧសភា ឆ្នាំ២០២១ channel The Food Ranger របស់លោក មានអ្នក subscribe ជាង ៥,១៣លាននាក់។
ចុចត្រង់នេះ ដើម្បីចូលទៅកាន់ channel The Food Ranger