១ សន្លឹកទិដ្ឋភាពដងផ្លូវមុខវត្តទួលទំពូង កាលពី ៦៦ឆ្នាំមុន ខុសគ្នាដូចមេឃ និងដីនឹងបច្ចុប្បន្ន
- 2021-08-25 09:49:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ សន្លឹកទិដ្ឋភាពដងផ្លូវមុខវត្តទួលទំពូង កាលពី ៦៦ឆ្នាំមុន ខុសគ្នាដូចមេឃ និងដីនឹងបច្ចុប្បន្ន
ចន្លោះមិនឃើញ
«លោកអ្នកណានៅចាំខ្លះ? ខ្ញុំចាំបានតែប៉ុណ្ណឹងកាលនោះខ្ញុំអាយុបាន ៥៥ ឆ្នាំធ្លាប់ជិះស៊ីក្លូជាមួយម៉ាក់ខ្ញុំទៅលេងផ្ទះម្ដាយមីងនៅខាងកើតវត្តទួលទំពូងទីនោះមានសុទ្ធតែថ្លុកត្រពាំងមានផ្ទះមួយៗ។ នៅខាងលិចវត្តទួលទំពូងមានសុទ្ធតែវាលស្រែនិងព្រៃ។ » នេះជាប្រសាសន៍លើកឡើងរបស់លោកគ្រូសាស្ត្រាចារ្យ អ៊ុត រឿន ដែលជាសិល្បករខ្មែរឆ្នើមម្នាក់ មានគំនិតកែច្នៃប្រឌិតខ្ពស់។
លោកគ្រូសាស្ត្រាចារ្យ អ៊ុត រឿន មានកិត្តិស័ព្ទល្បីខាងស្នាដៃគំនូរប្រពៃណីខ្មែរ បានបង្ហាញផ្ទាំងទស្សនីយភាពគំនូរមួយសន្លឹងរៀបរាប់អំពីទិដ្ឋភាពផ្លូវ និង វត្តទួលទំពូងនាឆ្នាំ ១៩៥៥ គឺពិតជាកម្រនឹងបានឃើញណាស់ រហូតមកទល់បច្ចុប្បន្ននេះមានអាយុកាលប្រមាណ៦៦ឆ្នាំហើយ ។
ក្នុងចំណោមមហាជនជាច្រើនដែលបានបញ្ចេញមិតិលើផ្ទាំងគំនូរមួយនេះម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Kong Pek បានបង្ហាញពីអារម្មណ៍របស់ខ្លួន ក្រោយពេលបានឃើញគំនូរមួយផ្ទាំងនេះ ដោយពោលពាក្យ «នឹករលឹកអតីត កាលពីតូចផ្ទះនៅផ្តុំលូទឹកស្អុយទួលទំពូងពេលនោះមិនសូវមានផ្ទះ នឹកស្រណោះកាលពីសមយ័នោះ»។ ទន្ទឹមនេះ លោកគ្រូសាស្ត្រាចារ្យ អ៊ុត រឿន បានបញ្ជាក់ថាផ្លូវដែលឡានកំពុងបើកក្នុងគំនូរ នេះគឺជាផ្លូវម៉ៅសេទុង កាលនោះពុំទាន់មានឈ្មោះថាផ្លូវម៉ៅសេទុងទេ ផ្លូវនោះ ក្រាលដុំថ្មតូចៗលាយដី ដល់ឆ្នាំ ៦០ប្លាយទើបគេចាប់ធ្វើផ្លូវហើយមានគេសង់ផ្ទះថ្មហូរហែដល់សព្វថ្ងៃ។
គួរបញ្ជាក់ថា តាមរយៈការប្រែសម្រួលចេញពី ព្រះសូរសព្ទដើមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ( ខ្សែអាត់សំឡេង ) “ទួលទំពូង” ទ្រង់មានព្រះបន្ទូលថាកាលទ្រង់នៅជាលោកនេន លោកគ្រូតែងប្រើឱ្យទៅរើសសម្បកទំពូងនៅទីទួលមួយដែលទីនោះហើយគេហៅថា “ទួលទំពូង”៕