រូបភាពទាំងនេះ បង្ហាញ​គំនិត​ច្នៃ​សួន​ជុំ​វិញ​ផ្ទះ​​ដ៏​ស្រស់​ស្អាត​ ​គួរ​ឲ្យ​ចង់​រស់​នៅ

  • 2021-04-12 08:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ឈប់​សម្រាក​មនុស្ស​ម្នាក់​ៗ​​ប្រាកដ​ជា​ចំណាយ​ពេល​មិន​ដូច​គ្នា​នោះ​ឡើយ អ្នក​ខ្លះ​អាច​នឹង​ចូល​ចិត្ត​ដើរ​លេង​ខាង​ក្រៅ​ផ្ទះ ឬ​តាម​ផ្សារ​ទំនើប ប៉ុន្តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​ដែរ​ដែល​ជ្រើសរើស​​ការ​សម្រាក​កាយ និង​ខួរ​ក្បាល​​នៅ​ផ្ទះ​ ហើយ​វា​កាន់​តែ​ល្អ​ថែម​ទៀត​បើ​សិន​ជា​ផ្ទះ​របស់​យើង​មាន​សួន​ច្បារ​ស្អាត​ៗ​ទុក​គ្រាន់​យើង​លំហែ​កាយ​​នៅ​ពេល​ដែល​យើង​ហត់​នឿយ​ពី​ការងារ​ទាំង​ឡាយ។

ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា សូម​បង្ហាញ​ពី​គំនិត​ក្នុង​ការ​រៀប​ចំ​សួន​ច្បារ​ស្អាត​ៗ​ជុំវិញ​ផ្ទះ​ខ្លះ​ៗ ដែល​អ្នក​មាន​ទី​ធ្លា​ទំនេរ​តូច​ៗ​ក៏​អាច​រៀប​ចំ​បាន​ដូច​គ្នា សម្រាប់​អ្នក​ដែល​កំពុង​ចង់​ស្វែង​រក​ម៉ូដ​សួន​សម្រាប់​​ផ្ទះ​របស់​ខ្លួន៖

យ៉ាង​ណា​ដែរ មាន​អារម្មណ៍​ស្រស់ស្រាយ​ទេ ក្រោយ​ពី​បាន​ឃើញ​របៀប​រៀប​ចំ​សួន​ទាំង​នេះ​ហើយ? បើ​ចូល​ចិត្ត​កុំ​ភ្លេច​ឆ្លៀត​ពេល​រៀប​ចំ ឬ​អាច​ស្វែង​រក​អ្នកជំនាញ​មក​រៀប​ចំ​ឲ្យ​ក៏​បាន ៕