មើល Trailer ក៏ជក់ចិត្តដែរ! រឿងជប៉ុន ថតនៅកំពត ដឹកនាំដោយកូនខ្មែរ កំពុងផ្ទុះការចាប់អារម្មណ៍
- 2021-06-30 04:23:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើល Trailer ក៏ជក់ចិត្តដែរ! រឿងជប៉ុន ថតនៅកំពត ដឹកនាំដោយកូនខ្មែរ កំពុងផ្ទុះការចាប់អារម្មណ៍
ចន្លោះមិនឃើញ
នៅព្រឹកនេះមានលេចចេញនូវវីដេអូឃ្លីបនៃខ្សែភាពយន្តជប៉ុនមួយ ដែលតាមព័ត៌មាន គឺបានថតនៅកម្ពុជានាខេត្តកំពត។រឿងនេះ ផលិតដោយផលិតករកូនខ្មែរឈ្មោះ Davy Chou ជាចៅប្រុសរបស់ផលិតករ វ៉ាន់ចាន់ ភាពយន្ត។
ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបើកកកាយពីរឿងនេះ ដោយបានបញ្ជាក់ថា រឿងនេះមានចំណងជើងថា "ONODA” ផលិតដោយកូនខ្មែរ Davy Chou ចៅរបស់ផលិតករ វ៉ាន់ចាន់ ភាពយន្ត។ ភាពយន្ត ស្តីពីក្រុមទាហានជប៉ុនប៉ុន្មាននាក់ ដែលគេចចូលព្រៃតស៊ូអស់ ៣០ ឆ្នាំ ដោយមិនទាំងដឹងថាសង្គ្រាមលោកលើកទី២ បានចប់ហើយនោះផង។
"ONODA” ថតនៅកំពត ដោយក្នុងនោះ ទិដ្ឋភាពភាគច្រើនគឺស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច តំបន់ទេសចរណ៍ធម្មជាតិទាក់ទាញមួយរបស់ខេត្ត។ តាមដំណឹងរឿងនេះ នឹងត្រូវដាក់ចូលមហោស្រពទីក្រុង Cannes ថែមទៀតផង។ ស្ថានភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនេះជាកិត្តិយសរបស់ខេត្តកំពត និងកម្ពុជាទាំងមូល។ "នេះជាកិត្តិយសមួយទៀតរបស់ខ្មែរ និង របស់ខេត្តកំពត ព្រមទាំងរបស់កម្ពុជាទាំងមូលផងដែរ"។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលលោក Davy Chou ( សិរី ) បានធ្វើរឿងជួយផ្សព្វផ្សាយពីកម្ពុជាតាមរយៈភាពយន្ត តែកន្លងមក លោកក៏ធ្លាប់បានទទួលកិត្តិយសធំធេងនៅពេលលោកថតរឿង "កោះពេជ្រ" កាលពីឆ្នាំ ២០១៧ ដែរ៕
ទស្សនាវីដេអូ Trailer នៃរឿង "ONODA" ខាងក្រោម៖