មណ្ឌលបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរទៅ ទស្សនាប្រាសាទព្រះវិហារត្រូវចាប់ផ្ដើមសាងសង់
- 2021-08-05 01:20:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មណ្ឌលបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរទៅ ទស្សនាប្រាសាទព្រះវិហារត្រូវចាប់ផ្ដើមសាងសង់
ចន្លោះមិនឃើញ
អាជ្ញាធរជាតិព្រះវិហារបានចាប់ផ្តេីមសាងសង់មណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារនាពេលខាងមុខ។ មានទីតាំងស្ថិតនៅទល់មុខសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ព្រះវិហារ មណ្ឌលបដិសណ្ឋារកិច្ចរួមមានអគារផ្តល់សំបុត្រ អគារព័ត៌មានទេសចរណ៍ អគាររង់ចាំ ចំណតសាធារណៈ ចំណតសហគមន៍ បន្ទប់ទឹក។
បន្ទាប់ពីសាងសង់រួចនៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ មណ្ឌលបដិសណ្ឋារកិច្ច នឹងក្លាយជាគោលដៅទេសចរណ៍មួយសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រាសាទព្រះវិហារ ហេីយអាចផ្សារភ្ជាប់ទៅនឹងគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់។
ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង៕