កាយវិការទាំង ៨ យ៉ាងដែលមនុស្សស្រីភាគច្រើនធ្វើទាំងមិនដឹងខ្លួន ពេលដែលពេញចិត្តនរណាម្នាក់

  • 2021-08-05 01:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទាំងនេះហើយជាកាយវិការដែលធ្វើទៅទាំងមិនចាប់អារម្មណ៏ ពេលដែលចាប់ផ្តើមពេញចិត្តនរណាម្នាក់នោះ៖

១. ផ្អៀងខ្លួនទៅរកគេ ពេលនៅក្បែរ

យោងតាមការសិក្សាពីទម្លាប់របស់មនុស្សបានបង្ហាញថា ពេលដែលពេញចិត្តនឹងអ្វីមួយ មនុស្សភាគច្រើនតែងតែមិនអាចហាមឃាត់ខ្លួនឯងក្នុងការខិតទៅរក និង នៅក្បែរគេនោះទេ។ ហើយបើមិនបាច់អារម្មណ៏វិញនោះ​ ច្បាស់ជាព្យាយាមគ្រប់បែបយ៉ាងដើម្បីនៅកាន់តែឆ្ងាយមិនខាន។

២. មិនខ្លាចអោយគេឃើញកដៃ និង កញ្ចឹងក

អ្នកអាចនឹងឆ្ងល់ថាហេតុអ្វីបានជាខ្លួនឯងធ្វើបែបនេះ តែបើតាមវិទ្យាសាស្រ្តគេអាចបកស្រាយបានថា នេះជាការដែលអ្នកអាចអោយភាគីម្ខាងទៀតមានអារម្មណ៏ថាអាចចូលមកជិតស្និទ្ធនឹងអ្នក ព្រោះចំណុចទាំងនេះសុទ្ធតែជាកន្លែងដែលសំខាន់នៅក្នុងរាងកាយមនុស្សយើង សម្បូរទៅដោយសរសៃឈាមសំខាន់ៗ។

៣. ព្រិចភ្នែកញាប់ជាងមុន

ប្រហែលជាបានឃើញជាញឹកញាប់មកហើយ ជាពិសេសនៅក្នុងរឿងកុននៅពេលដែលតួស្រី នៅក្បែរ ឬ ពេលកំពុងតែជជែកគ្នានោះ ការព្រិចភ្នែកនេះក៏ញឹកញាប់ជាធម្មតា។ កាយវិការបែបនេះ កើតឡើងក៏ព្រោះតែនៅក្នុងចិត្តនេះ អាចនឹងរំភើបអរ និង ច្របូកច្របល់បន្តិច ដែលធ្វើអោយមិនអាចគ្រប់គ្រងកម្មភាពនេះបាន។

៤. វែកសក់មិនឈប់

មនុស្សស្រីភាគច្រើននៅពេលដែលរំភើប ឬ​ក៏ភ័យព្រួយ ទោះជាមិនមានចេតនាក្ដី ក៏ដៃនេះ នៅមិនស្ងៀម វែកសក់ចុះឡើងមិនឈប់នោះទេ។

៥. លួចមើលគេ

នេះអាចជាជំនាញពីធម្មជាតិរបស់មនុស្សស្រីទៅហើយដែលអ្នកសំលឹង និង សង្កេតមើលមនុស្សជុំវិញខ្លួនបានយ៉ាងសម្ងាត់បំផុត ជំនាញមួយនេះនឹងកាន់តែត្រូវបានប្រើកាន់តែញឹកញាប់ថែមទៀត នៅពេលដែលមានអ្នកត្រូវចិត្តនោះ។

៦. ធ្វើយ៉ាងណាអោយតែបានឃើញមុនគេ

ពេលខ្លះក៏ព្រោះតែចិត្តនេះ នឹកគេខ្លាំងពេកក៏សុខចិត្តដាក់ចិត្តដាក់កាយខ្លាំងណាស់ ទោះត្រូវដើរផ្លូវឆ្ងាយ ផ្លូវវៀង ហត់បន្តិចក៏មិនខ្វល់អោយតែបានឃើញមុខ។

ប្រភព៖ pretty   ប្រែ​សម្រួល៖ Iv Madalen