មនុស្សស្រីមានលក្ខណៈបែបនេះហើយដែលបុរសចង់តស៊ូជាមួយ មិនងាយបោះបង់

  • 2021-08-05 01:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្មាន​ថ្ងៃ​ដែល​​មនុស្ស​​ប្រុស​នឹង​លែង​ដៃ​​មនុស្សស្រី​មាន​លក្ខណៈ​បែប​នេះ​ជា​ដាច់​ខាត ដោយសារ​តែ​ចំណុច​ទាំង​នេះ ​ជា​មន្ត​ស្នេហ៍​ចង​ភ្ជាប់​ចិត្ត​ឲ្យ​គាត់​ចង់​នៅ​ក្បែរ​ដល់​ថ្ងៃ​ស្លាប់។

១. ​មើល​ពិភព​លោក​ក្នុង​ផ្លូវ​វិជ្ជមាន

មិន​ថា​មនុស្ស​ប្រុស​បែប​ណា​នោះ​ទេ ទាំង​១០០% ​សុទ្ធ​តែ​ចង់​បាន​មនុស្ស​ស្រី​ដែល​មាន​គំនិត​សុទិដ្ឋិនិយម ​ជា​ជាង​ទុទិដ្ឋិនិយម។ ​​នេះ​ដោយសារ ​មនុស្ស​ស្រី​បែប​នេះ​តែង​ធ្វើ​ឲ្យ​អ្នក​ជុំ​វិញ ​រីក​រាយ ​មាន​ទឹក​ចិត្ត​ល្អ ព្រម​ទាំង​ថាម​ពល​ពេល​បាន​ជជែក​ជាមួយ និង​ចង់​នៅ​ក្បែរ។ ​

២. ស្មោះ​ត្រង់

នេះ​ជា​ភាព​ទាក់​ទាញ​មួយ​ដែល​ពិបាក​ឲ្យ​មនុស្ស​ប្រុស​ដើរ​ចេញ​ពី​ជីវិត​​របស់​មនុស្ស​ស្រី ​ដោយសារ​តែ​គាត់​នឹង​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ពេល​បាន​នៅ​ជាមួយ​អ្នក ព្រោះ​គាត់​មិន​បាច់​បារម្ភ​ថា អ្នក​នឹង​លួច​មាន​ថ្មី ​បំផ្លាញ​បេះ​ដូង​គាត់​ឡើយ។

​៣. ឆ្លាត​វៃ​

​មនុស្ស​ស្រី​ដែល​មាន​ចំណុច​នេះ ជា​នារី​ដែល​បុរស​សម្លឹង​ឃើញ​ទុក​ធ្វើ​ជា​ប្រពន្ធ​នា​ពេល​អនាគត​តែ​ម្តង។ ​​នេះ​ដោយសារ​គាត់​ជឿ​​ជាក់​ថា ​អ្នក​នឹង​សក្កិសម​ធ្វើ​ជា​ម្តាយ​របស់​កូន​គាត់ ព្រោះ​អ្នក​នឹង​ចេះ​ពី​របៀប​មើល​ថែ​ក្មេង ​បង្រៀន​កូន​ឲ្យ​ដើរ​ផ្លូវ​​ត្រូវ​បាន ​។

​៤. ​​ចេះ​ទន់​ខ្សោយ​ខ្លះ

​ទោះ​បី​មនុស្ស​ស្រី​មើល​ទៅ​ឯក​រាជ្យ​ក៏​ដោយ ​តែ​មនុស្ស​ប្រុស​នៅ​តែ​ចង់​បាន​នារី​ដែល​​ពេល​ខ្លះ​នាង​មើល​ទៅ​មាន​ភាព​ទន់​ខ្សោយ ​ត្រូវ​ការ​បុរស​ជា​អ្នក​ដឹក​នាំ។ ​អ្នក​ក៏​ដឹង​ហើយ​ថា ​ទម្លាប់​មនុស្ស​ប្រុស គឺ​ចូលចិត្ត​ភាព​ជា​មេ​ដឹក​នាំ ​ ​ព្រោះ​គាត់​ចង់​បង្ហាញ​នូវ​ការ​ការពារ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់។

៥. ពូកែ​ជម្រុញ​លើក​ទឹក​ចិត្ត

នៅ​ថ្ងៃ​ដែល​គាត់​​ធ្លាក់​ទឹក​ចិត្ត​បំ​ផុត ហើយ​គឺ​ជា​អ្នក​ដែល​តែង​តែ​មិន​ចាក​ចោល​​គាត់ ​តែង​តែ​ប្រាប់​គាត់​ឲ្យ​​ដើរ​ទៅ​មុខ ​នេះ​ហើយ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​បុរស​ចង់​ស្វែង​រក៕

ប្រភព៖ gangbeauty   ប្រែសម្រួល៖ លឹម សុនា