យោងតាមហោរាសាស្ត្រ ទាំងនេះជាមូលហេតុដែលអ្នកនៅតែ Single

  • 2021-07-10 08:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើសិនជាមើលទៅខ្លួនឯងស្អាតបាតដែរ ចរិតក៏ល្អទៀត ម៉េចក៏អត់មានអត់មានគូនឹងគេ។ ទាំងនេះអាចនឹងជាមូលហេតុដែលអ្នកនៅតែ Single យ៉ោងតាមថ្ងៃ ខែដែលអ្នកកើតនោះ៖

១. Single ព្រោះតែចិត្តរឹងពេក - Capricorn, Libra, Scorpio អ្នកតែងតែរអ៊ូថាអត់មានគួនឹងគេ តែអោយតែមិត្តភក្តិបបួល ទោះមាន Date ជាមួយ Crush សុខចិត្តលុបចោលដើម្បីទៅកំដរមិត្តភក្តិ។ អ្នកអាចនឹងមិនមានចិត្តលើនរណាម្នាក់ទេ តែបើដឹងថាមានគេចូលចិត្ត ហើយចង់ទាក់ទង ច្បាស់លាស់ជាមួយ ដឹងតែដាក់មេប្រូចតែម្ដង។ អ្នកតែងមានអារម្មណ៏ច្រណែនអ្នកដែលមានគូរ តែក៏ពេញចិត្តជីវិតបែបនៅលីវរបស់ខ្លួនខ្លាំងណាស់ដែរ និយាយអោយចំទៅអ្នកមិនសូវជាចង់ទាក់ទងគ្នាតាមបែបជាគូស្នេហ៏ប៉ុន្មាននោះទេ។

២. Single ព្រោះតែធ្លាប់គ្រាំចិត្តមកច្រើនដងពេក - Cancer, Pisces, Virgo

ក្រោយពីនៅតែម្នាក់ឯងយូរៗទៅ ឫ ដោយសារតែការបែកបាក់គ្នាលើកមុនអាចនឹងធ្វើអោយអ្នករាងចាល និង ក្លាចរអារក្នុងការចាប់ផ្ដើមសារជាថ្មី។ ដល់ពេលកាន់តែយូរទៅ អ្នកកាន់តែរើសទៅៗ ហើយធ្វើដូចជាមិនចាប់ពេលមានមនុស្សចង់ចូលមកក្បែរអ្នក។ អ្នកមិនគួរអោយការឈឺចាប់តែមួយគ្រានោះ រាំងស្ទះសេចក្ដីសុខរបស់អ្នកជាមួយមនុស្សថ្មីនោះទេ។

៣. Single ហើយចង់អោយមិត្តភក្តិ Single ដែរ - Aquarius, Sagittarius, Gemini

អ្នកអាចនឹងជាមនុស្សខូចបន្តិច ដោយពេលដែលខ្លួន Single ក៏អង្គុយបន់អោយមិត្តភក្តិ Single ដូចគ្នាដើម្បីមានពេលកំដរអ្នក។ អ្នកជាប្រភេទមនុស្សដែលមិនចង់គិតគូររឿងគូស្រករ ការរៀបការ មានកូនចៅ ហើយថែមទាំងព្យាយាមធ្វើអោយមនុស្សជុំវិញខ្លួនគិតដូចអ្នកថែមទៀតផង។

៤. Single ដោយចៀសមិនផុត - Aries, Leo, Taurus

អ្នកជាប្រភេទមនុស្សដែលចូលចិត្តនិយាយអីត្រង់ៗ មិនលាក់ពុត ចរិតបែបនេះហើយដែលអាចនឹងពិបាកបន្តិចសម្រាប់អ្នកដើម្បីទាក់ចិត្តនរណាម្នាក់។ តែងមានអារម្មណ៏ច្រណែនអ្នកដែលមានគូរ តែអ្នកមិនដែលព្យាយាមទៅទាក់ទងនរណាម្នាក់នោះទេ ដោយបារម្ភថាគេអាចនឹងមិនពេញចិត្តនឹងសម្ដីសម្ដៅអ្នកបើសិនជាទៅនិយាយជាមួយគេនោះ។ អ្នកគិតថាអ្វីដែលគេគិតពីអ្នកក្នុងពេលដែលជួបគ្នាដំបូងសំខាន់ខ្លាំងណាស់ ហើយបើសិនជាអ្នកមិនពេញនឹងគេ ភ្លាមៗនោះអ្នកនឹងបញ្ចេញអោយគេដឹងតែម្ដង។

ប្រភព៖ girlstyle   ប្រែ​សម្រួល៖ Iv Madalen