របៀបរស់នៅឲ្យសប្បាយចិត្តខណៈពេលកូវីដកំពុងរាលដាលខ្លាំង

  • 2021-07-10 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ហាកូវីដសព្វថ្ងៃនេះដូចជាមិនបានធូរស្រាលសោះ ទាំងនេះបានធ្វើឲ្យប្រជាជនយើងមានការភ័យខ្លាច និងព្រួយបារម្ភជាខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ភាពមិនសប្បាយចិត្តទៅលើការឃុំឃាំង មិនអាចធ្វើអ្វី មិនអាចទៅណាបាន បែកបាក់សាច់ញាតិ ស្នេហា និងការបាត់បង់ជាច្រើនផ្សេងទៀតរួមទាំងការបាត់បង់ការងារ មុខជំនួញ ការលក់ដូរ ហើយនឹងការឆ្លងនៃជំងឺ កូវីដ-១៩ ជាដើម។

មិនមែនតែពួកយើងទេ សឹងតែមនុស្សទាំងអស់ទូទាំងពិភពលោកហើយដែលកំពុងតែមានបញ្ហានេះ។ រឿងដែលអ្នកអាចធ្វើបាននោះគឺទទួលស្គាល់ការពិតថាវាមិនមែនជារឿងលេងសើចឡើយ អ្នកត្រូវធ្វើអ្វីៗដែលអាចការពារខ្លួនពីការឆ្លង និងការថែរក្សាសុខភាពឲ្យបានល្អ។

ដូចច្នេះដើម្បីភាពសប្បាយចិត្តក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដនេះអ្នកត្រូវធ្វើរឿងទាំងបីខាងងក្រោមនេះ៖

១. ធ្វើការទំនាក់ទំនងជាមួយគ្រួសារមិត្តភក្ដិដៃគូស្នេហា ការភ្ជាប់ទំនាក់ទំនងជាមួយពួកគេគឺពិតជារឿងសំខាន់ណាស់ ត្រូវប្រាកដថាពួកគេមិនត្រូវបានទុកចោល ឬនៅដាច់ដោយឡែកតែម្នាក់ឯងឡើយ (ពួកគេមានអ្នក អ្នកមានពួកគេ)

២. ផ្តោតទៅលើការពិតដែលកំពុងតែកើតឡើង កុំធ្វើការគិតអំពីរឿងអវិជ្ជមានពីព្រោះវាមិនបានធ្វើឲ្យអ្នកធូរស្បើយឬសប្បាយចិត្តឡើយ ផ្ទុយទៅវិញកាន់តែមានការភ័យខ្លាចនឹងព្រួយបារម្ភកាន់តែខ្លាំង

៣. ធ្វើឲ្យមានភាពសកម្មនៃរាងកាយឬក៏ធ្វើការហាត់ប្រាណ ការថែរក្សាសុខភាពរាងកាយរបស់អ្នក វាមានការទាក់ទងយ៉ាងខ្លាំងជាមួយសុខភាពផ្លូវចិត្តដែលធ្វើឲ្យអ្នកអាចសប្បាយចិត្តបានផងដែរ

សម្រាប់អ្នកដែលនៅតាមបណ្តាលខេត្តគឺមានភាពងាយស្រួលជាងដោយសារតែពួកគេអាចចេញទៅក្រៅជាមួយធម្មជាតិព្រៃ​ព្រឹក្សា បឹង ទន្លេដែលធ្វើឲ្យអារម្មណ៍របស់ពួកគេបានធូរស្រាលជាមួយនឹងការឃើញធម្មជាតិទាំងនោះ។ ហើយសម្រាប់អ្នកដែលមិនអាចទៅណាបាននៅតែក្នុងទីក្រុង មានតែអាគារនោះត្រូវតែអនុវត្តវិធីទាំងបីខាងលើដើម្បីភាពសប្បាយចិត្តរបស់ខ្លួន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den