ស្នាក់នៅ Eden Beach Resort គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកទៅកម្សាន្តនៅកោះរ៉ុងសន្លឹម

  • 2021-07-02 06:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ៖ ជាមួយនឹងសម្រស់ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាត មិនចាញ់តំបន់ទេសចរណ៍ល្បីៗ នៅក្នុងតំបន់ និងនៅលើពិភពលោក កោះរ៉ុងសន្លឹមរបស់ប្រទេសកម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស ផងដែរ នាពេលបច្ចុប្បន្ន។

ចំពោះលោកអ្នកដែលមានគម្រោងសម្រាកលំហែរកាយ នៅលើកោះរ៉ុងនាចុងសប្តាហ៍ ឬនៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យនានា ថ្ងៃនេះ Sabay សូមណែនាំជូនលោកអ្នកពីកន្លែងស្នាក់នៅដ៏ល្អស័ក្តិសមបំផុតមួយកន្លែង ដែលមានឈ្មោះថា «Eden Beach Resort»

ហេតុអ្វី បានជា «Eden Beach Resort» គឺជាកន្លែងដ៏ល្អបំផុត?

មានកន្លែងស្នាក់នៅជាច្រើននៅលើកោះរ៉ុងសន្លឹម ប៉ុន្តែ «Eden Beach Resort» គឺជាជម្រើសដ៏ល្អ បើយោងទៅលើកន្លែស្នាក់នៅ សេវាកម្ម និងភាពសម្បូរបែបសម្រាប់ភ្ញៀវដែលអញ្ជើញមកស្នាក់នៅ។ មានទីតាំងស្របនឹងឆ្នេរសមុទ្រ រមនីយដ្ឋាន «Eden Beach Resort» ហាក់ដូចជាលេចត្រដែត ទាក់ទាញភ្នែកអ្នកផងទាំងពួង ដោយសារតែស្ថាបត្យយកកម្មមានការរចនាខុសប្លែកពីគេ អមទៅដោយការតុបតែងស្របទៅតាមការពេញនិយម និងនិន្នាការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Eden Beach Resort ទទួលបានការគាំទ្រជាច្រើនពីភ្ញៀវក្នុងស្រុកនាពេលបច្ចុប្បន្ននេះ ដោយសារតែមានតម្លៃស្នាក់នៅដ៏សមរម្យបំផុត អាចទទួលយកបាន នៅក្នុងចំណោមកន្លែងស្នាក់នៅផ្សេងៗទៀត នៅលើកោះមួយនេះ។

គ្រប់បន្ទប់ទាំងអស់សុទ្ធតែបំពាក់ដោយសម្ភារថ្មី ទំនើបៗ មានដូចជា ទូរទស្សន៍ LED ដែលអាចទស្សនាបានគ្រប់ប៉ុស្តិ៍ ទឹកក្តៅ-ទឹកត្រជាក់ មីនីបា ទូសុវត្ថិភាព ទូព្យួរខោអាវ និងប្រព័ន្ធអិនធឺណិតល្បឿនលឿន ជាដើម ដែលមិនចាញ់សណ្ឋាគារលំដាប់ផ្កាយឡើយ។

បន្ថែមពីលើនេះទៅទៀតនោះ Eden Beach Resort ក៏មានអាងហែលទឹក ដែលមើលឃើញទេសភាពមាត់សមុទ្រ សម្រាប់ភ្ញៀវងូតលេងកម្សាន្ត បន្ទាប់ពីងូតទឹកសមុទ្ររួចផងដែរ។ មិនឆ្ងាយពីអាងហែលទឹក ក៏មានខ្ចុះ និងកៅអីសម្រាប់សម្រាកលំហែរកាយសម្រាប់សំឡេងទឹកសមុទ្រ និងស្រូបយកខ្យល់បរិសុទ្ធនៃមាត់សមុទ្រ ដែលបក់មករំភើយៗ មិនដាច់គ្រប់ពេល ផងដែរ។

ជាមួយនឹងភាពរួសរាយរាក់ទាក់របស់បុគ្គលិកនៅ Eden Beach Resort ភ្ញៀវដែលអញ្ជើញមកស្នាក់នៅអាចទទួលបានសេវាកម្មកម្សាន្តផ្សេងៗ ដូចជាការរៀបចំអាហារពេលល្ងាចនៅអាងហែលទឹក (Pool Party) ឬនៅលើឆ្នេរខ្សាច់មាត់សមុទ្រ ការរៀបចំសម្រាប់គូស្នេហ៍ក្រេបទឹកឃ្មុំ ការរៀបចំជិះទូកកម្សាន្តទៅឆ្នេរផ្សេងៗទៀតនៅជុំវិញកោះ ស្ទូចត្រី មើលផ្កាថ្ម និងមើលផ្លេនតុនជាដើម។

ដំណើរកម្សាន្តទៅកាន់កោះរ៉ុងសន្លឹមរបស់លោកអ្នក នឹងកាន់តែមានភាពសប្បាយរីករាយជាមួយនឹងការស្នាក់នៅ Eden Beach Resort។ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 071 5222 610 ឬ 071 5222 611 សម្រាប់ការកក់បន្ទប់ និងសាកសួរព័ត៌មានលម្អិតផ្សេងទៀត៕

សូមទស្សនាវីដេអូខាងក្រោមនេះ

ទំនាក់ទំនងព័ត៌មាន៖

លោក ផល សំបូរ

ប្រធានគ្រប់គ្រងទីផ្សារ

ទូរស័ព្ទលេខ៖ 089 871 142

Sambo.PHAL@eht.com.kh