​ស្រលាញ់​គេ​អត់​ហ៊ាន​សារភាព​ តែ​ចង់​ឲ្យ​គេ​ដឹង​ ​អាច​ប្រើ​តិចនិក​​ទាំង​នេះ​!

  • 2021-06-30 07:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រាន់​តែ​ពាក្យ​ស្រលាញ់​មួយ​ម៉ាត់ មាត់​ហ្នឹង​និយាយ​មិន​ចេញ​សោះ អីចឹង​ៗ​តើ​ជាតិ​ណា​បាន​គេ​ដឹង​ថា​ស្រលាញ់? ប្រិយមិត្ត​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​បែប​នេះ មិន​បាច់​ព្រួយ​បារម្ភ​ទេ ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​ដំណោះស្រាយ​មួយ​ចំនួន​ដែល​ជា​វិធី​សារភាព​ស្នេហ៍​ដោយ​ប្រយោល ​ធ្វើ​ឲ្យ​គេ​ដឹង​ថា​យើង​ស្រលាញ់​ ដោយ​មិន​បាច់​​និយាយ​ប្រាប់​គេ​ថា​ស្រលាញ់​នោះ​ឡើយ។ ចង់​ដឹង​ថា​វិធី​ទាំង​នេះ មាន​អ្វី​ខ្លះ សូម​តាមដាន​ខាង​ក្រោម​នេះ​តែ​ម្ដង៖

១. ចុច Love គ្រប់​ផុស

បើ​អត់​ដឹង​ខ្លួន​ទៀត​ចម្លែក​ហ្មង នៅ​ពេល​មាន​អ្នក​មក​ចុច Love គ្រប់​ផុស មិន​ថា​លើ Facebook ឬ IG បែប​នេះ។

២. នៅ​ជាមួយ​អ្នក​ ខ្ញុំ​មាន​ក្ដី​សុខ​ខ្លាំង​ណាស់

​នេះ​ជា​ប្រយោគ​សារភាព​ស្នេហ៍​ដោយ​ប្រយោល​​ដ៏​ពេញនិយម ដែល​យើង​​ប្រាកដ​ជា​ធ្លាប់​ស្ដាប់​ធ្លាប់​ឮ​ក្នុង​រឿង​ភាគ​ជា​ច្រើន។ "នៅ​ជាមួយ​អ្នក ខ្ញុំ​មាន​ក្ដី​សុខ​ណាស់" ខ្លី​ៗ ប៉ុន្តែ​មាន​អត្ថន័យ​ជ្រាលជ្រៅ។

៣. បង្ហាញ​ថា​យើង​យល់​ចិត្ត​គេ

“មិនសូវ​ចេះ​និយាយ ប៉ុន្តែ​ស្រលាញ់​​ខ្លាំង ឲ្យ​តែ​ដឹង​ថា​អ្នក​ចូល​ចិត្ត​អ្វី ខ្ញុំ​ធ្វើ​ឲ្យ​ភ្លាម”។ ដូច្នេះ​ហើយ​បើ​​ដឹង​ថា​ខ្លួន​យើង​មិន​សូវ​ចេះ​និយាយ​ឲ្យ​គេ​ដឹង​បាន គួរ​តែ​បង្ហាញ​តាម​រយៈ​ទង្វើ ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ ដូច​ជា​បើ​ដឹង​ថា​គេ​ចូល​ចិត្ត​ញ៉ាំ​អ្វី យើងអាច​​ទិញ​ឲ្យ​គេ ឬ​ធ្វើ​ឲ្យ​គេ​​​ខ្លះ​ នោះ​គេ​នឹង​អាច​យល់។

៤. ​សារភាព​​​តាម​បទ​ចម្រៀង

ចំណុច​នេះ​សម្រាប់​អ្នក​ណា​មាន​ជំនាញ​ខាង​ច្រៀង​គឺ​ល្អ​តែ​ម្ដង ដោយ​អាច​បបួល​ Crush របស់​ខ្លួន​ទៅ​ច្រៀង​ខារ៉ាអូខេ ឬ​ច្រៀង​ហើយ Record និង Share ឲ្យ​គេ​បាន​ស្ដាប់ នូវ​បទ​ចម្រៀង​ណា​មួយ​ដែល​អាច​បង្ហាញ​ពី​អារម្មណ៍​ស្រលាញ់​របស់​អ្នក​ច្រើន​បំផុត។ បើ​មិន​អាច​ច្រៀង​ទេ​ក៏​មិន​អី​ដែរ គឺ​គ្រាន់​តែ​ផ្ញើ​បទ​ចម្រៀង​ស្នេហា​ឲ្យ​គេ​ស្ដាប់​ធម្មតា នោះ​ក៏​អាច​ឲ្យ​គេ​ដឹង​ខ្លះ​ដែរ។

៥. បបួល​មើល​កុន

ចំណុច​នេះ គួរ​បបួល​គេ​ទៅ​តែ​ពីរ​នាក់​បាន​ហើយ ដោយ​អាច​និយាយ​យក​លេស​ថា "ទៅ​ៗ​បាន​គ្នា អត់​មាន​អ្នក​ណា​ទៅ​ជាមួយ​ផង"។ យ៉ាង​ណា​ក៏​ដោយ គឺ​គេ​អាច​ដឹង​ហើយ​ព្រោះ​​បបួល​ទៅ​មើល​កុន​​រាប់​ម៉ោង​តែ​ពីរ​នាក់​ ភាគ​ច្រើន​គឺ​មាន​តែ​អ្នក Date គ្នា ហើយ​បើ​មើល​រឿង​ស្នេហា​ទៀត​គឺ​ត្រូវ​ម៉ាច់។   

៦. ឆ្លៀត​ឱកាស​នៅ​ថ្ងៃ​បុណ្យ​ពិសេស​ៗ

មិន​ថា​បុណ្យ​ឆ្លង​ឆ្នាំ ចូល​ឆ្នាំ​ បុណ្យ​នៃ​ក្ដី​ស្រលាញ់ គ្រិស្តម៉ាស... អ្នក​អាច​បបួល​គេ​ទៅ​ដើរ​លេង ឬ​ចេញ​ញ៉ាំ​អី​តែ​ពីរ​នាក់។ វិធី​នេះ​នឹង​អាច​ឲ្យ​គេ​ដឹង​ថា អ្នក​ចាត់​ទុក​គេ​ជា​មនុស្ស​សំខាន់​ហើយ ទើប​ចំណាយ​ពេល​​ក្នុង​ថ្ងៃ​ពិសេស​ៗ​ជាមួយ​គេ ៕   

ប្រែសម្រួល៖ វ៉ាន់ថន