មនុស្សប្រុសច្បាស់លាស់ មិនខ្លាចក្នុងការចែករំលែករឿងទាំងនេះឲ្យអ្នកដឹងនោះទេ
- 2021-06-30 03:42:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសច្បាស់លាស់ មិនខ្លាចក្នុងការចែករំលែករឿងទាំងនេះឲ្យអ្នកដឹងនោះទេ
ចន្លោះមិនឃើញ
ប៉ុន្មានចំនុចនេះបង្ហាញយ៉ាងជាក់លាក់ថា អ្នកជាមនុស្សសំខាន់ម្នាក់ក្នុងជីវិតគេ៖
១. ចំនុចខ្វះខាត
ចំពោះមនុស្សប្រុស អ្វីដែលសំខាន់បំភុតសម្រាប់គេគឺកិត្តិយល មុខមាត់នេះហើយ តែងតែចង់អោយអ្នកដទៃមើលមកគេជាមនុស្សក្លាហាន ល្អគ្រប់ដប់ក្នុងក្រសែភ្នែកអ្នកដទៃ។ តែចំពោះមនុស្សស្រីដែលគេប្រាថ្នាចង់មានអនាគតជាមួយវិញ មិនចាំបាច់ទាល់តែនាងហ៊ាមាត់ទាមទារនោះទេ គេក៏ពេញចិត្តបង្ហាញនូវចំនុចខ្វះខាត និង ចំនុចដែលគេចង់កែប្រែនៅក្នុងជីវិតគេអោយនាងដឹងគ្មានសល់។ ការស្រលាញ់ដោយស្មោះអស់ពីចិត្ត អាចអោយគេស្ងប់ចិត្តក្នុងការលើកយកអ្វីដែលគេមិនពេញចិត្តពីខ្លួនឯងចេញមក។
២. លេខសម្ងាត់ទូរសព្ទ
បើសិនជាអោយជ្រើសរើសវត្ថុមួយដែលមិនអាចខ្វះបាន ចម្លើយរបស់មនុស្សភាគច្រើនគឺជាទូរសព្ទដៃនេះហើយ។ មិនថារឿងការងារ ឬ ក៏ជាជីវិតផ្ទាល់ខ្លួននោះទេ ទូរសព្ទគឺជាវត្ថុដែលផ្សារភ្ជាប់អោយទំនាក់ទំនងនេះទៅមុខបានយ៉ាងរលូនបាន។ ហេតុនេះហើយបើគេទុកចិត្តអ្នក នឹង របស់ដែលសំខាន់សម្រាប់គេខ្លាំងយ៉ាងនេះទៅហើយ ច្បាស់ណាស់អ្នកសំខាន់ជាងវាទៅទៀត នៅក្នុងចិត្តគេ។
៣. បំណងប្រាថ្នាទៅថ្ងៃអនាគត
នៅពេលដែលគេពិចារណាយ៉ាងប្រាកដក្នុងចិត្តហើយ ថាគេចង់ច្បាស់លាស់ជាមួយអ្នកហើយ គេមិនខ្លាចក្នុងការចែករំលែកអ្វីដែលគេប្រាថ្នាចង់ និង ក្ដីស្រម៉ៃម្រាប់ជីវិតគេទាំងមូលនោះទេ ជាពិសេសនៅពេលដែលគេបានគិតគូរ ដោយរាប់បញ្ចូលអ្នកទៅក្នុងផែនការអនាគតគេផងដែរនោះ។