ទឹកជ្រោះអាថ៌កំបាំង មានចម្លាក់ជាប់ផ្ទាំងថ្មដ៏អស្ចារ្យ លាក់ខ្លួនកណ្ដាលព្រៃនៅខេត្ត​ព្រះសីហនុ

  • 2021-06-30 01:52:09
  • ចំនួនមតិ 173 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


រមណីយដ្ឋានទឹកជ្រោះអាថ៍កំបាំងមួយកំពុងលាក់ខ្លួនកណ្ដាលព្រៃមានទស្សនីយភាពធម្មជាតិ លាយឡំនឹងគំនិតសិល្បៈដ៏គួរឱ្យស្ញប់ស្ញែងស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ដើម្បីទៅដល់ទីនោះទេសចរ អាចធ្វើដំណើរមាន ២ ជម្រើស ផ្លូវទី១ អាចធ្វើដំណើរពីចេញផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកគីឡូម៉ែត្រ លេខ១៩៣ (ផ្លូវក្រាលគ្រួសក្រហម) ឆ្លងកាត់តាមបណ្តោយ ភូមិអូតាប៉ាងចម្ងាយ ប្រមាណជិត១០គីឡូម៉ែត្រ ។

ប្រភពរូបភាព៖ Ah Rath

ទីឋានធម្មជាតិមួយនេះបានបង្ហាញឱ្យឃើញពីសម្រស់ធម្មជាតិដ៏ត្រកាល ទឹកជ្រោះហូរពុះជ្រែកផ្ទាំងថ្ម នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ ។ បូករួមនឹងចម្លាក់ជាច្រើនដាប់ឆ្លាក់នៅលើផ្ទាំងថ្មដ៏ប៉ិនប្រសប់ បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យរួមបញ្ចូលគ្នារវាងធម្មជាតិ និងចម្លាក់ធ្វើឡើងតាមលំនាំបែបព្រហ្មសាសនា មានរូប ព្រះម៉ែ ពស់ និង ព្រះសិវ: តាមលិទ្ធិ ព្រហ្មញ្ញ សាសនា សត្វអណ្ដើក រូបគោ ដំរីជាដើម ។

ប្រភពរូបភាព៖ Ah Rath

គួររំលឹកថា ពីមុនរមណីយដ្ឋានឯកជនមួយនេះ ប្រើប្រាស់ឈ្មោះថា «រមណីយដ្ឋាន ប្រាសាទបន្ទាយទ័ព» ប៉ុន្តែដោយសារតែឈ្មោះនេះដូចគ្នាទៅនឹងឈ្មោះប្រាសាទបុរាណរបស់ខ្មែរយើង ដ្បិតរមណីយដ្ឋាននេះ ពុំមានសំណង់ប្រាសាទ និងចៀសវាងការច្រឡំនឹង ប្រាសាទបន្ទាយទ័ព ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដែលជាបុរាណដ្ឋានប្រវត្តិសាស្ត្ររបស់ជាតិ។ ក្រោយពីការផ្លាស់ប្ដូរឈ្មោះនោះយើងពុំទាន់ដឹងថា រមណីយដ្ឋានមួយនេះផ្លាស់ទៅឈ្មោះអ្វីនៅឡើយទេ?

ប្រភពរូបភាព៖ Ah Rath
ប្រភពរូបភាព៖ Ah Rath
ប្រភពរូបភាព៖ Ah Rath
ប្រភពរូបភាព៖ Ah Rath
ប្រភពរូបភាព៖ Ah Rath

អត្ថបទ៖ Su In