ល្បីតែបឹងយក្សឡោម តាមពិតខេត្តរតនគិរី​ មានបឹងយក្សម៉ាយមួយ​ទៀត​ដែលកើតចេញពីមាត់ភ្នំភ្លើង

  • 2021-06-24 06:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរបរិស្ថានខេត្តរតនគិរីមានផែនការអភិវឌ្ឍបឹងយក្សម៉ាយបន្ថែមទៀត ដើម្បីទាក់ ទាញភ្ញៀវទេសចរចូលទៅលេងកម្សាន្តឱ្យបានច្រើន និងជួយបង្កើតប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ ។

បច្ចុប្បន្នតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរីជាច្រើន ខាងមន្ទីរបរិស្ថានខេត្តបានអភិវឌ្ឍជាបន្តបន្ទាប់ ដែលក្នុងនោះតំបន់បឹងយក្សម៉ាយក៏បាននិងកំពុងអភិវឌ្ឍ ដើម្បីឱ្យមានសោភ័ណភាពកាន់តែស្អាត ដើម្បីទទួលភ្ញៀវទេសចរទៅលេងកម្សាន្ត។ បឹងយក្សម៉ាយនេះគឺស្ថិតក្នុងតំបន់ការពារធម្មជាតិដែនជំរកសត្វព្រៃលំផាត់ ជាបឹងដែលកើតចេញពីមាត់ភ្នំភ្លើងដូចបឹងយក្សឡោមដែរ។

បឹងយក្សម៉ាយស្ថិតនៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី នៅពេលដែលតំបន់នេះបានអភិវឌ្ឍបានស្រស់ស្អាតហើយ នឹងមានភ្ញៀវទេសចរចាប់អារម្មណ៍ទៅទស្សនាលេងកម្សាន្តជាច្រើន ដែលអាចបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាសហគមន៍បន្ថែមទៀតដើម្បីផ្គត់ផ្គង់ជីវភាព៕

ប្រភពរូបថត៖ L e a r n M o r e

ប្រភព៖ ក្រសួងព័ត៌មាន