ស្ដាប់ហើយព្រឺសម្បុរខ្ញាកៗ ស្ថាបនិកសាលាដូង និយាយរឿងអ្នកបន្ទោរបង់ពេលឡើងភ្នំខ្នងផ្សារ (វីដេអូ)

  • 2021-06-14 08:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្នងផ្សារ គឺជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំបន់ចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរ។ ខ្នងផ្សារ មានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅពេលដែល ឡើងដល់កំពូលភ្នំ យើងអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយថ្ងៃអស្តង្គតនាពេលល្ងាចបាន ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះគយគន់មិនចេះជិនណាយនោះឡើយ។

ប្រភពរូបភាព៖ ទេសចរណ៍ស្លឈាម TripSlor Chheam

ការឡើងភ្នំខ្នងផ្សារ ជាទូទៅយើងត្រូវចំណាយពេលស្នាក់នៅទីនោះ ដោយការប្រើតង់ ឬអង្រឹងដើម។ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង នៅក្នុងខេត្តកំពង់ស្ពឺ ដែលជាអ្នកចូលចិត្តសិក្សាស្រាវជ្រាវបែបធម្មជាតិមានបទពិសោធន៍ឡើងភ្នំខ្នងផ្សារជាង១០ដងមកហើយនោះ បានផ្ដាំផ្ញើរ ចែករំលែកបទពិសោធន៍ដែលអ្នកចង់សម្រាកនៅលើភ្នំទាំងអស់លើកដំបូងឲ្យបានដឹង និងគួរតែប្រយ័ត្នឲ្យបានខ្ពស់ ជាងវាងការកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ប្រភពរូបភាព៖ ទេសចរណ៍ស្លឈាម TripSlor Chheam

លោក អ៊ុក វណ្ណដេ បានចែករំលែកយ៉ាងដូច្នេះថា នៅពេលឡើងដល់ភ្នំខ្នងផ្សារកត្តាបន្ទោរបង់គឺមានការពិបាក និងមិនមានការងាយស្រួលនោះទេ ហើយអាចជួបគ្រោះថ្នាក់ថែមទៀត ដោយសារនៅលើខ្នងភ្នំមិនមានបន្ទប់ទឹកសម្រាប់ឲ្យយើងប្រើប្រាស់ ពោលគឺត្រូវបន្ទោរបង់នៅតាមទីវាល ឬទីកន្លែងផ្សេងៗ។ ហើយការដែលទៅបន្ទោរបង់នៅតាមទីវាលគឺគ្រោះថ្នាក់ណាស់ ដោយយើងអាចជួបប្រទះសត្វពស់ សត្វមានពិសឬជាន់លាមក របស់អ្នកផ្សេងដោយសារតែអត្រាមនុស្សឡើងខ្នងផ្សារគឺមានចំនួនច្រើន។

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង

លោក អ៊ុក វណ្ណដេ បន្តថាការចេញពីតង់ទៅបន្ទោរបង់គឺត្រូវប្រយ័ត្នបំផុត ដោយត្រូវគោះ​ឬអង្រួនតង់របស់លោកអ្នកឲ្យខ្លាំងដើម្បីបណ្ដេញសត្វល្អិត​ឬសត្វពស់ផ្សេងៗចេញករណីវាអាចនៅជិតៗតង់របស់យើង ជៀសវាងការចេញមកជាន់ពស់អាចនាំគ្រោះថ្នាក់ផ្សេងៗ។ ទៀតសោតដើម្បីគ្រប់គ្រងកត្តាបន្ទោរបង់របស់យើង គប្បីត្រូវចេះញាំរបបអាហារឲ្យបានត្រឹមត្រូវ កុំញាំឲ្យច្រើនពេញពោះពេក ហើយញាំរបស់ណា មិនសូវមានជាតិហិរឬខ្លាញ់ច្រើន កុំឲ្យពិបាកឈឺពោះត្រូវទៅបន្ទោរបង់។ ម្យ៉ាងទៀតបើយល់ល្អ គួរតែត្រៀមកូនចបចីកតូចមួយ ឬសម្ភារអ្វីមួយដែលអាចជីកដីកប់ កុំឲ្យខ្លិនលាមកប៉ះពាល់ដល់បរិស្ថាន និងបរិយាកាសនៅលើខ្នងផ្សារ ហើយអាចប៉ះពាល់ដល់អ្នកដទៃថែមទៀត។ ហើយត្រូវប្រុងប្រយ័ត្នខ្ពស់ គឺត្រូវប្រាកដថាកន្លែងដែលយើងបន្ទោរបង់គឺមានសុវត្ថិភាពគ្រប់គ្រាន់៕

ទស្សនាវីដេអូ Live ខាងក្រោម៖

អត្ថបទដោយ ៖ Su In