រកឃើញកន្លែងដើរលេងថ្មីមួយកន្លែងនៅសៀមរាប ទេសភាពជាប់ជើងភ្នំ ស្រស់ស្រាយខ្លាំង

  • 2021-06-11 09:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្លប់ក្រូចម៉ាឡេជារមណីយដ្ឋានថ្មីមួយកន្លែងទៀតហើយរបស់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលស្ថិតនៅជើងភ្នំហប់ ហើយហុំព័ទ្ធជុំវិញទៅដោយទេសភាពខៀវស្រងាត់ អមជាមួយសួនផ្កា ចំរុះពណ៌ដ៏ស្រស់បំព្រង។

នៅពេលដែលទេសចរធ្វើដំណើរទៅដល់ទីកន្លែងនេះ ពិតណាស់គឺមិនខកបំណងឡើយ ព្រោះថាម្លប់ក្រូចម៉ាឡេមានទេសភាពត្រជាក់ភ្នែក ត្រជាក់កាយ សប្បាយក្រោមដើមឫស្សីដ៏ស្រស់ស្អាតពណ៌ខៀវស្រងាត់ អង្គុយពិសារអាហារនៅផ្ទៃទឹក ខ្យល់បក់ល្ហៀក លាយឡំនិងខ្លឹនស្លឹកឈើ វល្លិ៍ផ្កាព្រៃ ក្រអូបសាយ ហើយអាចគយគន់ទេសភាពព្រៃព្រឹក្សានៅកន្លែងដែលខ្ពស់ក៏បានព្រោះអាចមើលឃើញទិដ្ឋភាពភ្នំជុំវិញខ្លួនពិតជាស្រស់ស្អាតក្រៃឡែង។

បរិយាកាសមួយដ៏សែនមនោរម្យនារដូវវស្សា អមដោយព្រៃព្រឹក្សា គឺជាកន្លែងម្លប់ក្រូចម៉ាឡេ កំពុងតែងខ្លួន បង្អួតសម្រស់ស្ថិតក្នុងទឹកដីឃុនរាម នៃស្រុកបន្ទាយស្រី ដែលជាកន្លែងសម្រាកលម្ហែរកាយពីការនឿយហត់នៅក្នុងទីក្រុង មករំសាយនូវរាល់ទុក្ខកង្វល់ ជាមួយទិដ្ឋភាពស្រស់ស្រាយ បរិយាកាសល្អ ខ្យល់បរិសុទ្ធ ជួបជុំមិត្តភក្តិបងប្អូន គ្រួសារ ញុំាអាហារយ៉ាងឆ្ងាញ់ពិសារផងដែរ៕

ប្រភពរូបភាព៖ តោះទៅលេងបន្ទាយស្រី

អត្ថបទដោយ ៖ Su In