របៀបតុបតែង​ផ្ទះ​ ៥យ៉ាង ​​​មើល​​ទៅ​មាន​អារម្មណ៍​ដូច​ឋានសួគ៌​ត្រូពិក

  • 2021-05-09 04:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រហែល​ចង់​រៀបចំ​តុបតែង​លម្អ​ផ្ទះ​របស់​អ្នក​ទៅតាម​រចនាបទ​ត្រូពិក ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ខ្លួនឯង​​​ដូច​កំពុង​សម្រាក​វិស្សមកាល។

ខាង​ក្រោម​នេះ​គឺជា​តិចនិក​ងាយៗ ដែល​អាច​ប្រែក្លាយ​លំនៅឋាន​របស់​​ឲ្យ​ទៅ​ជា​ទី​រមណីយដ្ឋាន​គួរ​ឲ្យ​ចង់​សម្រាក​លំហែ៖

១ តុបតែង​តាម​លំនាំ​កោះ​បាលី

បាលី​តែងតែ​ជា​​តំបន់​ត្រូពិក​ដ៏​គួរ​ឲ្យ​ចង់​សម្រាក​លំហែ​ក្នុង​ចំណោម​​មនុស្ស​ទូទៅ។ តុបតែង​ជញ្ជាំង​ដោយ​រូប​​ស្លឹក​ឈើ ខ្នើយ​ស្លឹក​ឈើ ឬ បន្ថែម​រុក្ខជាតិ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ទៀត​នឹង​កាន់​តែ​បន្ថែម​ជីវិត​ឲ្យ​ផ្ទះ​របស់​អ្នក។

២ ប្រើ​ពណ៌​ស​ខ្មៅ

រក្សា​ពណ៌​ឲ្យ​សាមញ្ញ​បំផុត​គឺ​ស​ខ្មៅ ហើយ​តុបតែង​បន្ថែម​នូវ​​ជញ្ជាំង​រូប​​ស្លឹក​ចេក​។ តុ​កៅអី​ក្នុង​ផ្ទះ​បាយ ត្រូវ​តែ​មាន​ពណ៌​ថ្លា ហើយ​ភ្លើង​អំពូល​ពណ៌​ស្រទន់។

៣ គ្រឿង​សង្ហារិម​ពី​​គ្រឿង​ឈើ​និង​ធម្មជាតិ

គ្រឿង​សង្ហារិម​ធ្វើ​ពី​ផ្ដៅ ឈើ ឫស្សី បន្ថែម​ដោយ​ផ្ទាំង​កំណាត់​ពណ៌​ផ្កាឈូក​ស្រាលៗ នឹង​កាន់​តែ​បន្ថែម​សម្រស់​​លំនៅឋាន​ត្រូពិក​របស់​អ្នក​ឲ្យ​កាន់​តែ​រស់​រវើក។

៤ ធ្វើ​ឲ្យ​រចនាបទ​ត្រូពិក​ឲ្យ​កាន់​តែ​ឆើតឆាយ

ការប្រើប្រាស់​គ្រឿង​សង្ហារិម​សម័យ​ទំនើប លាយ​ជាមួយ​នឹង​ផ្ទាំង​​​តុបតែង​លម្អ​រូប​រុក្ខជាតិ​តំបន់​ត្រូពិក​ស៊ី​គ្នា​បាន​យ៉ាង​ល្អ ហើយ​ធ្វើ​ឲ្យ​រចនាបទ​​នេះ​​ប្រៀប​បីដូច​ធម្មជាតិ​លេច​ផុស​ក្នុង​ភាព​ទាន់​សម័យ។

៥ ទុក​​ចន្លោះ​ឲ្យ​ទំនេរ

ការ​តុបតែង​គ្រឿង​សង្ហារិម​ពេញ​ផ្ទះ​ពេក ធ្វើ​ឲ្យ​ផ្ទះ​មើល​ទៅ​អត់​ស្រលះ។ គេ​អាច​ប្រើ​គ្រឿង​តុបតែង​តូចៗ ប្រើ​គ្រឿង​ផ្តៅ​ខ្លះ​ឈើ​ខ្លះ និង មាន​ដើម​ឈើ​ខ្លះ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ផ្ទះ​មើល​ទៅ​ល្ហល្ហេវ​ពេក និង កុំ​តាំង​របស់​ស្កះ​ពេក៕