៨ ក្បាច់​ជួយ​បន្តឹងត្រគាក​ និងគូទយារ​ធ្លាក់ ឲ្យហាប់​ណែន​ដូច​ក្រមុំ​១៨ឆ្នាំ

  • 2021-05-01 08:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


មនុស្ស​ស្រី​មួយ​ចំនួន​ធំ​តែង​ប្រាថ្នា​ចង់​បាន​សាច់​ត្រគាក​តឹង​ណែន និង គូទ​ង​ស្អាត​ល្អ។ ការ​មាន​ទម្រង់​ត្រគាក​ និង​គូទ​ស្អាត ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​សម្លៀក​បំពាក់​ ជាពិសេស​គឺ​ពេល​ស្លៀក​ប្រភេទ​ខោ ​ឬ​ សំពត់​រឹប​រាង​គឺ​មើល​ឃើញ​ស្អាត​ និង មាន​ភាព​ទាក់ទាញ​ខ្លាំង។ ទន្ទឹម​នឹង​នេះ មាន​នារី​មួយ​ចំនួន​ដែល​ខិត​ខំ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​ឲ្យ​បាន​នូវ​ដង​ខ្លួន​ក្នុង​ក្ដី​ស្រមៃ តែ​ពួក​គេ​ច្រើន​ហាត់​ក្បាច់​ដែល​មិន​ស័ក្ដិសម​នឹង​អ្វី​ដែល​ពួក​គេ​ចង់​បាន។ ដូច្នេះ សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​គូទ​ និង​ត្រគាក​ហាប់​ណែន មិន​យារ​ធ្លាក់ គួរ​អនុវត្ត​នូវ​ក្បាច់​ទាំង ៨​ ខាង​ក្រោម​នេះ៖

រូបតំណាង

១. ក្បាច់​ពាក់​កណ្ដាល​ស្ពាន​កោង

  • គេង​នៅ​លើ​​​ព្រំ​ឬ​កម្រាល​ទន់ៗ បន្ទាប់​មក​ហើប​ខ្លួន​ឲ្យ​ផុត​ពី​ដី ដោយ​បញ្ឈរ​ជង្គង់​ឲ្យ​ស្មើ​នឹង​កែង​ជើង រួច​បោះ​ដៃ​ទាំង​ពីរ​ទៅ​ក្រោម​ខ្លួន​ឲ្យ​អស់​
  • លើក​ជើង​ស្ដាំ​ទៅ​លើ​ឲ្យ​ខ្ពស់ រួច​លើក​និង​ទម្លាក់​ត្រគាក​ចុះ​ឡើង​ឲ្យ​បាន​ ១៥ ដង
  • ប្ដូរ​ទៅ​ជើង​ម្ខាង​ទៀត រួច​ធ្វើ​ចលនា​ដដែល​ ១៥ ដង​ដូច​គ្នា​ជា​ការ​ស្រេច

២. ក្បាច់​អាវ៉ង់​​ជើង

  • គេង​នៅ​លើ​ខ្នង រួច​យក​ដៃ​ទាំង​ពីរ​ទប់​ផ្នែក​ខាងក្រោយ​នៃ​ក្បាល
  • ដាក់​ជើង​ទាំង​ពីរ​ជាប់​គ្នា​ឲ្យ​ត្រង់ រួច​លើក​ឲ្យ​ខ្ពស់​ពី​ដី​ប្រមាណ៩០ដឺក្រេ ហើយ​ទម្លាក់​ចុះ​វិញ (កុំ​ឲ្យ​ប៉ះ​ដី)
  • លើក​ចុះ​ឡើង​បែប​នេះ​ឲ្យ​បាន​ ១៥ ដង ជា​ការ​ស្រេច

៣. ក្បាច់​ធាក់​ជើង

  • គេង​នៅ​លើ​ខ្នង រួច​យក​ដៃ​ទាំង​ពីរ​ទប់​ផ្នែក​ខាងក្រោយ​នៃ​ក្បាល​ដដែល
  • ដាក់​ជើង​ទាំង​ពីរ​ជាប់​គ្នា​ឲ្យ​ត្រង់ រួច​លើក​ឲ្យ​ខ្ពស់​ពី​ដី​ប្រមាណ ៤៥ដឺក្រេ ​
  • បត់​ជង្គង់​ឡើង​លើ ដោយ​រក្សា​ម្រាម​ជើង​ចង្អុល​ឡើង​លើ ហើយ​លា​ជើង​មក​ត្រង់​វិញ ឬ ​
  • បត់​ជើង​ចុះ​ឡើង​បែប​នេះ​ឲ្យ​បាន ១៥ ដង​ជា​ការ​ស្រេច

៤. ក្បាច់​លើក​ត្រគាក

  • គេង​ផ្កាប់​នៅ​លើ​កម្រាល រួច​បើ​ត្រគាក​រាង​ធំ ដោយ​ផ្អោប​មេ​ជើង​ទាំង​ពីរ​ចូល​គ្នា
  • លើក​ផ្នែក​ខាង​ក្រោម​ឲ្យ​ផុត​ពី​ដី ដោយ​រក្សា​ទីតាំង​ម្រាម​ជើង​នៅ​ដដែល​​
  • ហាត់​ក្បាច់​នេះ​ឲ្យ​បាន ២០ ដង​រួច​សឹម​ដាក់​ជង្គង់​ចុះ​សម្រាក

៥. ក្បាច់​ជំនួយ​ដៃ ជើង ត្រគាក

  • ឱន​មុខ​ចុះ រួច​លើក​ដង​ខ្លួន​ឡើង​ដោយ​ប្រើ​កម្លាំង​ដើម​ដៃ​ និង ប្រអប់​ដៃ
  • ពន្លាត​ជើង​ក្រោយ​ខាង​ឆ្វេង​ឲ្យ​ត្រង់ រួច​លើក​ចុះ​ឡើង​ តាម​ចលនា​ក្នុង​រូបភាព​ឲ្យ​បាន​ ២០ ដង
  • ប្ដូរ​ជើង​១​ចំហៀង​ទៀត ធ្វើ​ដូច​គ្នា ជា​ការ​ស្រេច

៦. ក្បាច់​លើក​ជើង​ចំហៀង

  • ផ្អៀង​ខ្លួន​មក​ខាង​ឆ្វេង​​មួយ​ចំហៀង រួច​ប្រើ​ដៃ និង ជង្គង់​​ឆ្វេង​ដើម្បី​ទប់​លំនឹង
  • ជើង​ខាង​ស្ដាំ​លា​ឲ្យ​ត្រង់ ដៃ​ស្ដាំ​ច្រត់​ចង្កេះ
  • បន្ទាប់​មក​លើក​ជើង​ស្ដាំ​ចុះ​ឡើង ១០ ដង ហើយ​ប្ដូរ​ទៅ​មួយ​ចំហៀង​ទៀត ដោយ​អនុវត្ត​ដូចគ្នា​ជា​ការ​ស្រេច

៧. ក្បាច់​បង្វិល​ក​ជើង

  • ផ្អៀង​ខ្លួន​មក​ខាង​ឆ្វេង​​មួយ​ចំហៀង រួច​ប្រើ​ដៃ និង ជង្គង់​​ឆ្វេង​ដើម្បី​ទប់​លំនឹង
  • ដៃ​ស្ដាំ​ច្រត់​ចង្កេះ ហើយ​ជើង​ខាង​ស្ដាំ​លា​ឲ្យ​ត្រង់​រួច​បង្វិល​ក​ជើង​ចុះ​ឡើង​ជា​រង្វង់​ឲ្យ​បាន ១០ ដង​ក្នុង​មួយ​ចំហៀង

៨. ក្បាច់​ពស់

  • គេង​ផ្កាប់​ហើយ​បោះ​ដៃ​ខាង​ក្រោយ​ជាប់​ខ្លួន​
  • ហើប​ជើង​​ឡើង​ឲ្យ​ផុត​ពី​ដី ហើយ​ប្រឹង​ងើយ​ក​ឡើង​ទៅ​លើ​ដូច​គ្នា
  • ធ្វើ​បែប​នេះ​រួច​ទប់​ឲ្យ​ជាប់​ប្រមាណ ១០ វិនាទី​ទើប​ដាក់​ជើង​ចុះ
  • សម្រាប់​ក្បាច់​នេះ គួរ​អនុវត្ត​ឲ្យ​បាន​ ៥​ដង៕

ប្រែសម្រួល៖ Siyou