បង្គារអាំង អំពិលទុំជូរផ្អែម ឆ្ងាញ់ជក់មាត់ អាចសាកធ្វើនៅផ្ទះដោយខ្លួនឯងបាន!
- 2021-05-01 08:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្គារអាំង អំពិលទុំជូរផ្អែម ឆ្ងាញ់ជក់មាត់ អាចសាកធ្វើនៅផ្ទះដោយខ្លួនឯងបាន!
ចន្លោះមិនឃើញ
ជាមួយនឹងមុខម្ហូប បង្គារអាំងអំពិលទុំ ធានាថា ស្នាដៃរសជាតិរបស់អ្នកមិនចាញ់នៅហាងធំនោះឡើយ។ ដោយសារជីវិតការងារមមាញឹក រវល់ខ្លាំង រកពេលដកឃ្លាមិនបាន មនុស្សជាច្រើន បួករួមទាំងមិត្តៗនារីដែលមានគ្រួសាររួច បានជ្រើសយកការបរិភោគនៅខាងក្រៅ ឬធ្វើម្ហូបងាយៗច្រំដែលៗ។
យ៉ាងណាក្ដី ជានិច្ចកាល ក៏យើងគួរផ្លាស់ប្ដូរមីនុយម្ដង ដើម្បីបង្ករបរិយាកាសថ្មីនៅក្នុងគ្រួសារ។ ហេតុដូចនេះហើយ អ្នកអាចរៀនធ្វើមុខម្ហូបថ្មី មានឈ្មោះថា បង្គារអាំងអំពិលទុំជូរផ្អែម ដើម្បីញ៉ាំងឲ្យបរិយាកាសបាយល្ងាចកាន់តែកក់ក្ដៅ។
គ្រឿងផ្សំរួមមាន៖
បង្ការខ្នាតកណ្ដាល កន្លះគីឡូ
អំពិលទុំ ១៥ក្រាម (ថែមថយបានតាមចំណូលចិត្ត)
ម្សៅស្រួយ ១ស្លាបព្រា
ម្ទេសក្រៀមម៉ត់ ១ស្លាបព្រា
ក្រូចឆ្មា ១ផ្លែ
ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រា
អំបិល ប៊ីចេង ស្ករ (តាមចំណូលចិត្ត)
វិធីអនុវត្ត
- លាងសំអាតបង្គារឲ្យស្អាត តែទុកសំបក និងកន្ទុយបង្គារវិញទាំងអស់។
- ក្រោយពេលលាងសំអាត ទុកឲ្យស្ងួតរួច ប្រឡាក់បង្គារជាមួយគ្រឿងទាំងអស់ទុកក្នុងរយៈពេល ១០នាទី
- ក្រោយពេលចូលជាតិហើយ បង្កាត់ធ្យូងភ្លើងល្មម ហើយចាប់ផ្ដើមអាំងបង្គារ។
- ក្រោយពេលបង្គារបានក្រៀមបន្តិច យករូបមន្តអំពិលទុំ ម្សៅស្រួយ និងម្ទេសក្រៀម និងក្រូចឆ្មា លាយជាមួយទឹក មកលាបលើបង្គារ។
- ក្រោយពេលបង្គារឆ្អិនរួច រូបមន្តអំពិលទុំដែលលាយស្រាប់នោះ យកមកស្រោចពីលើបង្គារបន្ថែមដើម្បីថែមឱជារសឲ្យកាន់តែឈ្ងុយ។ ចុងក្រោយតុបតែងដោយជីបន្ថែម ឬអត់ក៏បានតាមចំណូលចិត្ត។ ទទួលទានទាន់បង្គារនៅក្ដៅ ជាមួយបាយសដើម្បីទទួលបានរសជាតិឆ្ងាញ់ជាប់ចិត្ត៕