ងើបឡើងមុខស្រស់ថ្លាគ្មានមុន កុំភ្លេចវិធីងាយៗ ៣យ៉ាងនេះ មុនពេលចូលគេង
- 2021-04-13 07:53:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងើបឡើងមុខស្រស់ថ្លាគ្មានមុន កុំភ្លេចវិធីងាយៗ ៣យ៉ាងនេះ មុនពេលចូលគេង
ចន្លោះមិនឃើញ
ស្បែករបស់មនុស្សស្រីភាគច្រើនមានសភាពស្តើង ឆាប់រោលរមាស់ ឆាប់ចេញមុនខ្លាំងណាស់។ ពេលភ្ញាក់ឡើងភ្លាម បើឃើញមុខចេញមុន ធ្វើឲ្យខូចអារម្មណ៍ភ្លែតតែម្តង។ មិនពិបាកអីពេកទេ ដើម្បីបានស្បែកមុខស្រស់ថ្លា មិនចេញមុនងាយៗ មុនពេលចូលគេង កុំភ្លេចធ្វើរឿងសំខាន់ៗ ៣ យ៉ាងសិន។
១. លាងសម្អាត ២ ដង
ធូលី ផ្សែងពុល ជាតិកខ្វក់ បាក់តេរីជាប់នឹងជក់ Makeup តោងជាប់ស្បែករបស់អ្នកស្អិតខ្លាំងណាស់។ ប្រើតែហ្វូម ឬជែលតែមួយមុខដើម្បីសម្អាត នៅមិនទាន់គ្រប់គ្រាន់ទេ។ គួរប្រើសំឡីជាមួយទឹកជូត ដើម្បីលាងជម្រះ ផលិតផលដែលអ្នកលាបនៅលើមុខនិងជាតិកខ្វក់ផ្សេងៗឲ្យបានស្អាតល្អ។ បន្ទាប់មកទៀត ត្រូវលាងនឹងហ្វូមដែលអ្នកប្រើប្រចាំថ្ងៃ ដោយប្រើដៃម៉ាស្សាថ្នមៗ គ្រប់កន្លែងលើផ្ទៃមុខ ទើបអាចលាងទឹកចេញបាន។ កុំភ្លេចជូតទឹក Toner បន្ថែមផង ដើម្បីឲ្យឡេឬគ្រីមដែលអ្នកលាបបន្ទាប់ ជ្រាបចូលស្បែកមុខល្អ។
២. បិទម៉ាស់
វិធីនេះដាច់ខាតមិនគួររំលងទេ។ បើអ្នកប្រើតែផលិតផលថែរក្សា ហើយមិនឆ្លៀតបិទម៉ាស់ទាល់តែសោះ ក៏មិនសូវទទួលបានប្រសិទ្ធភាពដែរ។ មិនចាំបាច់បិទរាល់ថ្ងៃក៏បាន តែយ៉ាងហោចណាស់ គួរធ្វើឲ្យបាន ២-៣ដង ក្នុងមួយសប្តាហ៍ មុនពេលចូលគេង ដើម្បីឲ្យវីតាមីនក្នុងម៉ាស់ ចូលទៅជួយចិញ្ចឹមស្បែកឲ្យនៅតែទន់ភ្លឺរលោង ពេលភ្ញាក់ឡើង។
៣. ប្រើគ្រីមជាប្រចាំឲ្យត្រូវនឹងប្រភេទស្បែក
បើសិនជាអ្នកខ្ជិលសូម្បីតែថែរក្សាមុខខ្លួនឯង មិនចង់លាបច្រើនមុខរញ៉េរញ៉ៃ យ៉ាងហោចណាស់ គួរប្រើឡេផ្តល់សំណើមដែរ។ មុនប្រើផលិតផលអ្វីមួយ ត្រូវប្រាកដថា វាមានធាតុផ្សំល្អ មានស្តង់ដារ (មិនមែនជាប្រភេទលាយឮតៗគ្នា) ដែលត្រូវជាមួយនឹងប្រភេទស្បែកមុខរបស់អ្នក។
ទោះមិនសូវឧស្សាហ៍ថែទាំដូចគេ ពេលដឹង ៣ ចំណុចនេះហើយ ត្រូវព្យាយាមអនុវត្តជាប្រចាំ ធានាថាក្រោកឡើងស្រលាញ់ស្បែកខ្លាំងៗ៕
ចុចអានបន្ត៖