បានត្រឹមឃើញរូបភាពក៏ស្រស់ស្រាយអារម្មណ៍ដែរ! សណ្ឋាគារកណ្ដាលវាលស្រែ ទេសភាពបៃតងខ្ចី ស្អាតខ្លាំងណាស់

  • 2021-04-12 15:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទេសភាពវាលស្រែហ៊ុមព័ន្ធជុំវិញ កន្លែងស្នាក់នៅត្រូវបានសាងសង់យ៉ាងប្រណីតទៅតាមរចនាបថខ្មែរ មានអាងហែលទឹកបែប High Class ស្ថិតក្នុងសភាពស្ងប់ស្ងាត់ ខ្យល់អាកាសដ៏ល្អបរិសុទ្ធ ស័ក្ដិសមបំផុតសម្រាប់អ្នកចង់គេចពីទីក្រុង ។ កន្លែងមួយនេះ គឺមានឈ្មោះថា «ភូមិបៃតង» ដែលជារមណីយដ្ឋានកែច្នៃបែបធម្មជាតិដ៏ស្រស់ត្រកាលបំផុត សម្រាប់ការសម្រាកលម្ហែកាយជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងពិសេសនោះគឺសាងភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ ។

«ភូមិបៃតង» គឺជារីសតមួយដែលបង្កើតឡើងបែបច្នៃប្រឌិតនាកណ្ដាលវាលស្រែស្ថិតនៅក្នុងភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ នៅទីនោះភ្ញៀវទេសចរអាចលម្ហែអារម្មណ៍បានយ៉ាងធូរស្បើយក្នុងអារម្មណ៍ កន្លែងគេងប្រកបដោយផាសុកភាព ស្រស់ស្រាយ ពិសេសនោះមានផ្ដល់ជូននូវមុខម្ហូបខ្មែរគ្រប់មុខដោយចម្អិតតាមបែបរូបមន្តខ្មែរពិតៗ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ ក្រៅពីសង់នៅជុំវិញវាលស្រែហើយនោះ នៅ «ភូមិបៃតង» មានកែច្នៃធ្វើជាស្ពានឈើឆ្លងពីស្រែមួយទៅស្រែមួយ មានកញ្ចុះអង្គុយលេងកម្សាន្ត សុទ្ធតែអំណោយផលដល់ការថតរូបលេងកម្សាន្តផ្ដិតបាននូវទេសភាពស្អាតៗជាទីគាប់ចិត្ត ៕

រូបភាព៖ Lim Pheng

ដោយ៖ វឌ្ឍនៈ