បទចាស់ នៅតែអ៊ែម! អ្នកធ្វើ Reaction ស្រឡាំងកាំង ពេលស្ដាប់ G-Devith រែបញាប់ដូចម៉ាស៊ីនដេរ!

  • 2021-04-12 15:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះចេញយូរហើយក៏ដោយ បទ LIVE FAST DIE YOUNG របស់ G-Devith នៅតែទទួល​ការពេញនិយមពីសំណាក់អ្នកចូលចិត្ត​ស្ដាប់បទចម្រៀង hip hop នៅកម្ពុជា។ ចេញលើ channel YouTube របស់ G-Devith កាលពីឆ្នាំ ២០១៤ បទនេះបានផ្ទុះសារជាថ្មី ដោយមាន Youtuber ជាច្រើន ទាំងខ្មែរ និងបរទេស យកទៅធ្វើ Reaction។

អ្វីដែលធ្វើឲ្យពួកគេលាន់មាត់ និងភ្ញាក់ផ្អើល គឺល្បឿននៃការរែបរបស់ G-Devith ដ៏លឿនញាប់ស្អេកនៅផ្នែកខ្លះនៃបទចម្រៀងនេះ។ ជាក់ស្ដែង Youtuber មួយរូប ដែលមានឈ្មោះថា Nicholas បានលាន់មាត់សរសើរ និងភ្ញាក់ផ្អើល ដោយចោទសួរថាតើ DitWay ដកដង្ហើមយ៉ាងដូចម្ដេច បើរែបលឿនបែបនេះ?

តោះចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ទស្សនា​វីដេអូបទដើមរបស់ G-Devith ខាងក្រោមនេះ៖