សូម្បីតែជនបរទេស ក៏ស្រក់ទឹកភ្នែក ពេលស្ដាប់បទ "ម្ដាយ" របស់ វណ្ណដា និងក្មេងខ្មែរ ដែរ!
- 2021-04-12 11:13:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូម្បីតែជនបរទេស ក៏ស្រក់ទឹកភ្នែក ពេលស្ដាប់បទ "ម្ដាយ" របស់ វណ្ណដា និងក្មេងខ្មែរ ដែរ!
ចន្លោះមិនឃើញ
បទចម្រៀងមួយបទរបស់ វណ្ណដា ជាមួយ ក្មេងខ្មែរ ដែលមានចំណងជើងថា "ម្ដាយ" ជាបទចម្រៀងខ្មែរ ដែលមានអ្នកមានច្រើន ដល់ ៤៩លានដងឯណោះ (គិតត្រឹមថ្ងៃ១២ មេសា)។ ក្រៅពីល្បីនៅក្នុងស្រុក បទនេះ ក៏ល្បីដល់ក្រៅប្រទេសផងដែរ ដោយមានការយកទៅធ្វើ Reaction ពីសំណាក់ youtuber បរទេសជាច្រើន។ ក្នុងចំណោមនោះ មាន youtuber ទួរគីម្នាក់ ឈ្មោះ Tuncay ដល់ថ្នាក់ហូរទឹកភ្នែក ដោយសារបទចម្រៀងខ្មែរមួយបទនេះថែមទៀតផង។
Tuncay បានយកបទរបស់ខ្មែរយើងមួយបទនេះទៅធ្វើ Reaction ហើយបានពោលកោតសរសើរក្រុមចម្រៀងយុវវ័យក្មេង ពិសេសបទភ្លេងនៃចម្រៀង "ម្ដាយ" ថា ពិតជាអស្ចារ្យខ្លាំង។ បុរសបរទេស លាន់មាត់ម្ដងហើយម្ដងទៀត ថា បទចម្រៀងពិតជាអស្ចារ្យខ្លាំង ពិតជារំជួលអារម្មណ៍ខ្លាំងលើបទចម្រៀងមួយនេះមែនទែន ពោលគឺល្អទាំងសាច់ភ្លេង ទំនុកច្រៀង និងវីដេអូ។
វីដេអូចម្រៀងដែលមាន Subtitle ជាភាសាអង់គ្លេស បានបង្កភាពងាយស្រួលដល់បុរសបរទេសឆាប់យល់ពីអត្ថន័យនៃបទចម្រៀង។ ដូច្នេះហើយ គេឃើញលោកហាក់ស្លុងអារម្មណ៍ជាមួយបទចម្រៀងខ្មែរ ហើយពេលខ្លះ ប្រិយមិត្តបានឃើញ Tuncay យកដៃជូនទឹកភ្នែកម្ដងហើយម្ដងទៀត ហើយជាមួយគ្នាលោកបានបញ្ចេញសំឡេងអួលដើមកជាមួយពាក្យខ្លីថា "សុំទោស វារំជួលចិត្តណាស់!”។
ចង់ដឹងបែបណានោះ សូមទស្សនាវីដេអូខាងក្រោម៖
ទស្សនាបទដើមរបស់វណ្ណដា និងក្មេងខ្មែរ ខាងក្រោមនេះ៖