សារភាពមក ពេលបែកគ្នា ធ្លាប់ធ្វើរឿងណាមួយ ក្នុងចំណោមរឿងទាំង ៩ នេះអត់?
- 2021-04-12 10:04:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារភាពមក ពេលបែកគ្នា ធ្លាប់ធ្វើរឿងណាមួយ ក្នុងចំណោមរឿងទាំង ៩ នេះអត់?
ចន្លោះមិនឃើញ
អ្នកណាដែលចង់បែកបាក់មនុស្សដែលខ្លួនឯងកំពុងស្រឡាញ់ទៅ តែពេលខ្លះទោះចង់ឬមិនចង់ក៏ត្រូវតែបែកគ្នា តែបើអ្នកជ្រុលជាបែកគ្នាទៅហើយអ្នកមិនគួរធ្វើរឿងទាំងនេះនោះទេ៖
១. ស្ដីបន្ទោសខ្លួនឯង
ពេលខ្លះអ្នកអាចនឹងបន្ទោសខ្លួនឯង បន្ទាប់ពីបែកបាក់ស្នេហា ប៉ុន្តែអ្នកត្រូវគិតថា តើវាជាកំហុសអ្នកណា? ហើយពេលដែលអ្នកស្ដីឲ្យខ្លួនឯងហើយតើវាអាចដូចដើមទេ?
២. បន្តការទាក់ទងជាមួយគាត់
ពេលខ្លះបើអាចចៀសបានចៀសទៅ អ្នកមិនគួរនៅវិលវល់ជាមួយគាត់ទៀតនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកនៅតែមិនដាច់ស្រេចជាមួយគាត់ ហើយអាចនៅតែឈឺចាប់ជាងពេលដែលផ្ដាច់ទំនាក់ទំនងទៀតផង។
៣. លែងខ្វល់នឹងសុខភាពខ្លួនឯង
ត្រូវហើយពេលបែកគ្នាប្រាកដជាឈឺចាប់ហើយ ប៉ុន្តែបើអ្នកមិនខ្វល់ខ្វាយពីសុខភាពអ្នកទៀតនោះ អ្នករឹតតែដុនដាប ហើយគ្មានថ្ងៃប្រសើរឡើងនោះទេ ដូច្នេះអ្នកត្រូវគិតពីសុខភាពខ្លួនឯងផងទោះបីជាពិបាកចិត្តយ៉ាងណាក៏ដោយ។
៤. ផឹកគ្រឿងស្រវឹង
អ្នកកំពុងតែគិតខុសហើយដែលអ្នកផឹកស្រាពេលអ្នកពិបាកចិត្ត ព្រោះវាមិនត្រឹមតែមិនបានធ្វើឲ្យអ្នករីករាយទេ វាថែមទាំងធ្វើឲ្យអ្នកខូចសុភាពទៀតផង ដូច្នេះអ្នកគួរតែរកវិធីផ្សេង ដើម្បីកាត់បន្ថយការខូចចិត្ត។
៥. មើលអ្វីដែលពាក់ព័ន្ធនឹងគាត់តាម Facebook
បើជ្រុលជាបែកគ្នាហើយអ្នកគួរតែឈប់មើលអីដែលទាក់ទងនឹងគាត់ទៀតទៅ ជាពិសេសចូលមើល profile គាត់ ព្រោះធ្វើបែបនេះរឹតតែឲ្យអ្នកនឹកគាត់ទៅវិញទេ។
៦. ផ្ដាច់ខ្លួនឲ្យនៅតែឯង
អ្នកអាចមានពេលសម្រាប់ខូចចិត្ត ហើយនៅតែឯង ប៉ុន្តែអ្នកដាច់ខាតកុំផ្ដាច់ខ្លួនពីអ្នកនៅជុំវិញខ្លួន ព្រោះបើអ្នកធ្វើបែបនេះអ្នករឹតតែដុនដាប ហើយមិនអាចងើបឡើងវិញនោះទេ ដូច្នេះត្រូវចេះទទួលស្គាល់ការពិតហើយមើលពិភពលោកឲ្យបានធំទូលាយ។
៧. មានទំនាក់ទំនងស្នេហាថ្មីភ្លាមៗ
អ្នកមិនគួរមានស្នេហាថ្មីឆាប់រហ័សពេកនោះទេ ត្រូវប្រាកដថាអ្នកដាច់ស្រឡះពីអ្នកចាស់ ហើយស្រឡាញ់អ្នកថ្មី ព្រោះបើមិនដូចនេះទេអ្នកមិនត្រឹមតែធ្វើបាបគេនោះទេ អ្នកក៏បានធ្វើបាបខ្លួនឯងដែរ។
៨. ឃុំខ្លួនឯងជាមួយអនុស្សាវរីយ៍ចាស់ៗ
ការចងចាំ វាច្បាស់ណាស់ដែលពិបាកនឹងបំភ្លេច ប៉ុន្តែ បើអាចអ្នកគួរតែកុំព្យាយាមមើលឬ រក្សាអ្វីដែលធ្លាប់មានជាមួយគាត់អី ព្រោះវាអាចឲ្យការឈឺចាប់អ្នករើឡើងវិញ។
៩. សងសឹកជាមួយគាត់
បើបានជាបែកហើយឲ្យវាបែកទៅ អ្នកកុំទៅតាមសងសឹកឬធ្វើអ្វីដែលនាំឲ្យគាត់អន្តរាយនោះ ព្រោះបើអ្នកធ្វើបែបនេះអ្នកនឹងបាត់បង់តម្លៃ ហើយខ្លួនអ្នកក៏គ្មានថ្ងៃបានសុខដែរ។
ចាត់ទុកថាអ្នក និង គាត់គ្មាននិស្ស័យជាមួយគ្នាចុះ ហើយអ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺស្រឡាញ់ខ្លួនឯងឲ្យបានច្រើន។
សម្រាប់ប្រិយមិត្តវិញ តើធ្លាប់ធ្វើរឿងណាមួយ ក្នុងចំណោមរឿងទាំង ៩នេះអត់?