លើកទី១ ហើយ ដែល​បទរបស់លោកព្រាប សុវត្ថិ ល្បីដល់អ្នកធ្វើវីដេអូ Reaction បរទេស!

  • 2021-04-12 09:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ជនជាតិ​បរទេស​បាន​ធ្វើ Reaction លើ​បទ​ចម្រៀង​ខ្មែរ​ជា​ច្រើន ប៉ុន្តែ​នេះ​ជា​លើក​ទី​១ ដែល​ឃើញ​ពួក​គេ​បាន​ធ្វើ​វីដេអូ Reaction លើ​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ លើ​បទ "Gang Gang”។

បទ "Gang Gang” គឺ​ជា​ស្នាដៃ​របស់សុវត្ថិ សិរីវុឌ្ឍ ​កូន​ពៅ​របស់​លោក ព្រាប សុវត្ថិ និពន្ធ​ឡើង​ឲ្យ​ឪពុក​ច្រៀង ដោយ​បាន​ចេញ​កាល​ពី​ខែកុម្ភៈកន្លងទៅ។ បទ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ខ្លាំង​ដោយ​សារ​ថា នេះ​ជា​លើក​ទី​១​មួយ​ដែល​លោក ព្រាប សុវត្ថិ ល្បី​ឈ្មោះ ប្រមាណ ២ទសវត្សរ៍​ហើយ ទើប​មាន​ចេញ​បទ​ចម្រៀង​ប្រភេទ Hip Hop ជាលើកដមំបូង។

ដោយសារតែការចេញបទបែប Hip Hop ជាលើកដំបូងនេះ បានធ្វើឲ្យ Youtuber ជាច្រើន យកបទនេះ​ទៅធ្វើវីដេអូ Reaction ដែលក្នុងនោះក៏មាន Youtuber បរទេស​ផងដែរ។ ជាក់ស្ដែង គឺបុរសអាមេរិកាំង ២នាក់ ម្ចាស់ Channel "Minds Of The Future" ជាដើម។

ទោះមិនចេះស្ដាប់ខ្មែរ តែពួកគាត់ទាំង២ នាក់ បាន React បានយ៉ាងល្អ។ ចង់ដឹងច្បាស់ សូមទស្សនា​វីដេអូខាងក្រោមនេះ៖

ស្ដាប់បទដើមរបស់លោក ព្រាប សុវត្ថិ៖