របប​អាហារ​ដែល​គួរ​ញ៉ាំ​ ឱ្យ​ត្រូវ​តាម​ប្រភេទ​ឈាម

  • 2021-04-12 06:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហេតុ​អី​ឈាម​ប្រភេទ​ខុស​គ្នា​ត្រូវ​ញ៉ាំ​របប​អាហារ​ខុស​គ្នា​ដែរ?

យោង​តាម​វេជ្ជបណ្ឌិត​ Peter D'Adamo ដែល​បាន​សរសេរ​អត្ថបទ​សុខភាព​ចំណង​ជើង​ថា "ញ៉ាំ​អាហារ​ឱ្យ​ត្រូវ​តាម​ប្រភេទ​ឈាម​របស់​អ្នក" បាន​ឱ្យ​ដឹង​​២ចំណុច​ធំៗ​ថា៖

១. ប្រភេទ​ឈាម​របស់​មនុស្ស​ម្នាក់ៗ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​ដែល​រាងកាយ​រំញោច​អ្វី​មួយ ជាពិសេស​រឿង​អាហារ និង​ភាព​ស្ត្រេស។

២. ម្យ៉ាង​ទៀត ប្រភេទ​ឈាម​ក៏​អាច​ទស្សន៍ទាយ​ដឹង​ពី​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ​ដែល​អ្នក​អាច​នឹង​កើត​មាន​ក្នុង​មួយ​ជីវិត​នេះ។

ហេតុ​នេះ​ហើយ មិនមែន​​ឱ្យ​តែ​ឃ្លាន​ សុទ្ធ​តែ​អាច​ញ៉ាំ​បាន​ទាំង​អស់​នោះ​ទេ។ គួរ​មក​ដឹង​របប​អាហារ​សំខាន់ៗ​ដែល​ប្រភេទ​ឈាម​នីមួយៗ​គួរ​ញ៉ាំ​ ដើម្បី​ឱ្យ​បាន​សុខភាព​ល្អ មិន​ងាយ​ឈឺ​ថ្កាត់ និង​បាន​រាង​ស្អាត​ផង។

ឈាម​ប្រភេទ A

មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​នេះ​ច្រើន​មាន​តែ​កម្រិត​អាស៊ីដ​ក្រពះ​ទាប មិន​អាច​រំលាយ​ប្រូតេអ៊ីន​របស់​សាច់ និង​ខ្លាញ់​​បាន​ល្អ​ដូច​គេ​ទេ។ ហេតុ​នេះ​ហើយ​ទើប​របប​អាហារ​ដែល​ល្អ​សម្រាប់​ឈាម​ A គឺ៖

-ញ៉ាំ​បន្លែ​និង​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន

-តៅហ៊ូ ឬ​ប្រភេទ​សណ្ដែក

-ប្រភេទ​ធញ្ញជាតិ ឬ​សាច់​សរសៃ (ដូច​ជា​សាច់​ផាត់)

-គ្រឿង​សមុទ្រ

-រុក្ខជាតិ​ប្រភេទ​ដុះ​ចេញ​ជា​កួរ ដូច​ជា ស្រូវ សណ្ដែក​កួរ អំពិល​ជា​ដើម

ចំណែក​អាហារ​ដែល​មិន​ល្អ​សម្រាប់​សុខភាព៖

-ប្រភេទ​សាច់​ក្រហម

-សាច់​មាន់ ទា

-ប្រភេទ​ទឹក​ដោះ​គោ ឬ​គ្រីម

-ផលិតផល​ធ្វើ​ពី​ស្រូវ​សាលី ដូច​ជា​នំប៉័ង ស្រា​បៀរ​ជា​ដើម

អាហារ​សម្រាប់​ជួយ​សម្រក​ទម្ងន់

-ទឹក​ជ្រលក់​ធ្វើ​ពី​ម្នាស់

-ប្រេង​​អូលីវ

-បន្លែ

ឈាម​ប្រភេទ B

ក្នុង​ចំណោម​ប្រភេទ​ឈាម​ទាំង​៤ គ្រុប​ឈាម​ B គឺ​អាច​​ញ៉ាំ​អាហារ​បាន​ច្រើន​មុខ​ជាង​គេ ដោយ​មិន​សូវ​រើស​ឡើយ។

អាហារ​ដែល​គួរ​ញ៉ាំ

-ប្រភេទ​សាច់​គ្រប់​ប្រភេទ លើក​លែង​តែ​សាច់​មាន់

-បន្លែ​និង​ផ្លែ​ឈើ

-អាហារ​ចម្រាញ់​ពី​ទឹក​ដោះ​គោ

-រុក្ខជាតិ​ប្រភេទ​ដុះ​ចេញ​ជា​កួរ ដូច​ជា ស្រូវ សណ្ដែក​កួរ អំពិល​ជា​ដើម

-ធញ្ញជាតិ

អាហារ​ដែល​មិន​គួរ​ញ៉ាំ

-សាច់​មាន់

-ពោត ប៉េងប៉ោះ ស្រូវ​សាលី ល្ង។ អាហារ​ទាំង​នេះ​អាច​នាំ​ឱ្យ​ឡើង​គីឡូ អស់​កម្លាំង និង​ខ្វះ​ជាតិ​ស្ករ​ក្នុង​ខ្លួន

ចុចអាន៖ លក្ខណៈ​សម្បត្តិ​ពិសេស​ធំៗ​៤​យ៉ាង​របស់​អ្នក​ឈាម​ B ដែល​​ឈាម​ផ្សេង​​មិន​មាន​ដូច

អាហារ​ដែល​ជួយ​ឱ្យ​ស្រក​ទម្ងន់

-ស៊ុត

-បន្លែ​បៃតង

-ថ្លើម​សត្វ

-តែ

-ឈើ​អែម

ឈាម​ប្រភេទ AB

ដូច​ដឹង​ស្រាប់​ហើយ ថា​ឈាម​ប្រភេទ​នេះ​គឺ​ជា​បញ្ចូល​គ្នា​រវាង​ A និង B។ មនុស្ស​ប្រភេទ​នេះ​មាន​កម្រិត​ជាតិ​អាស៊ីដ​ក្រពះ​ទាប​ដូច​អ្នក​ឈាម​ប្រភេទ​ A តែ​អាច​បន្សាំ​ជាមួយ​សាច់​បាន។ ក្រៅ​ពី​នេះ មនុស្ស​ដែល​ឈាម​ AB ត្រូវ​បាន​ណែ​នាំ​ឱ្យ​ញ៉ាំ​អាហារ​តិចៗ តែ​ច្រើន​ដង ដើម្បី​ឱ្យ​ដំណើរ​ការ​រំលាយ​អាហារ​បាន​ល្អ។

អាហារ​ដែល​គួរ​ញ៉ាំ

-ប្រភេទ​ធញ្ញជាតិ

-រុក្ខជាតិ​ប្រភេទ​ដុះ​ចេញ​ជា​កួរ ដូច​ជា ស្រូវ សណ្ដែក​កួរ អំពិល​ជា​ដើម

-តៅហ៊ូ ឬ​គ្រឿង​ធ្វើ​ពី​សណ្ដែក

-គ្រឿង​សមុទ្រ

-បន្លែ​ ផ្លែ​ឈើ

-សាច់​ពណ៌​ ដូច​ជា​សាច់​មាន់ ទា

​-អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ

អាហារ​មិន​គួរ​ញ៉ាំ

-សាច់​ក្រហម

-ពោត

អាហារ​ជួយ​ឱ្យ​ស្រក​ទម្ងន់

-ផលិតផល​ទឹក​ដោះ​គោ

-បន្លែ​បៃតង

-សារាយ​សមុទ្រ

-ម្នាស់

-គ្រឿង​សមុទ្រ

-តៅហ៊ូ

ឈាម​ប្រភេទ O

រូបថត៖ Malidate Van

អ្នក​មាន​ឈាម​ O មាន​កម្រិត​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ច្រើន​ជាង​មនុស្ស​ផ្សេង​ទៀត និង​មាន​សមត្ថភាព​រំលាយ​អាហារ​បាន​ល្អ​ មិន​ថា​ប្រូតេអ៊ីន​សាច់ ឬ​ខ្លាញ់​ឡើយ។ ហេតុ​នេះ​ហើយ​ទើប​របប​អាហារ​សម្រាប់​ពួក​គេ​ច្រើន​តែ​ជា​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ហើយ​អាហារ​ដែល​គួរ​ចៀសវាង​គឺ​ប្រភេទ​ធញ្ញជាតិ​ដែល​នឹង​ក្លាយ​ទៅ​ជា​ខ្លាញ់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​មិន​ល្អ​ឡើយ។

ចុចអាន៖ រឿង​ពិសេស​៨​យ៉ាង ​​ទាល់​តែ​​អ្នក​​ឈាម​ប្រភេទ O ​ប៉ុណ្ណោះ​ទើប​មាន​

អាហារ​ដែល​គួរ​ញ៉ាំ

-សាច់​គ្រប់​ប្រភេទ

-ត្រី​និង​គ្រឿង​សមុទ្រ

-បន្លែ​ និង​ផ្លែ​ឈើ

អាហារ​ដែល​មិន​គួរ​ញ៉ាំ

-ធញ្ញជាតិ

-សណ្ដែក​បណ្ដុះ

-ស្ពៃ​ក្ដោប ផ្កា​ខាត់​ណា​ស

អាហារ​ជួយ​សម្រក​ទម្ងន់

-គ្រឿង​សមុទ្រ

-បន្លែ​បៃតង

-សាច់​ក្រហម

-ប្រេង​អូលីវ