តិចនិកនារីជប៉ុន ជួយឲ្យសម្រស់ក្មេងជាងវ័យ និងសុខភាពល្អ
- 2021-04-12 06:15:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកនារីជប៉ុន ជួយឲ្យសម្រស់ក្មេងជាងវ័យ និងសុខភាពល្អ
ចន្លោះមិនឃើញ
ប្រជាជនជប៉ុនជាមធ្យម អាចរស់ដល់អាយុ ៨៤ ឆ្នាំ ដែលចាត់ទុកជាអាយុកាលយូរជាងគេលើពិភពលោក។ ដោយសារតែពួកគេ យល់ច្បាស់ពីអាថ៌កំបាំង ក្នុងការថែរក្សាសម្រស់ និងសុខភាព បូកផ្សំជាមួយនឹងការអនុវត្តជាប្រចាំផងដែរ។ ប្រជាជននេះ ក៏មានសណ្តានចិត្តចែករំលែកគន្លឹះសំខាន់ៗទាំងនោះ ឲ្យពិភពលោកបានដឹងផងដែរ។
១. ផឹកតែបៃតង
តែបៃតងជាភេសជ្ជៈដល់ពេញនិយមសម្រាប់នារីជប៉ុន វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយដល់ការស្រកគីឡូ និងកាត់បន្ថយការកើតជំងឺបេះដូង។
២. ញ៉ាំអាហារសមុទ្រនិងត្រី
ជនជាតិជប៉ុនញ៉ាំអាហារសមុទ្រច្រើនជាងសាច់សត្វ ជាពិសេសពួកគេចូលចិត្តញ៉ាំសាច់ត្រី ព្រោះវាមានជាតិអូមេហ្គា៣និងប្រូតេអ៊ីនខ្ពស់ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់សុខភាពរាងកាយ និងធ្វើឲ្យស្បែកស្អាត។
៣. ញ៉ាំអាហារដោយប្រើចានតូច
ការប្រើចានតូច អាចជួយការពារមិនឲ្យអ្នកញ៉ាំច្រើនលើសកម្រិត ចេះកំណត់បរិមាណត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឡើងទម្ងន់ផ្តេសផ្តាស។
៤. ដើរឲ្យបានច្រើន
នារីជប៉ុនចូលចិត្តដើរខ្លាំងណាស់ ព្រោះការដើរអាចជួយសម្រួលដល់សាច់ដុំ មានអារម្មណ៍ល្អ និងអាចដុតបំផ្លាញជាតិកាឡូរីផងដែរ។
៥. ញ៉ាំតាមសម្រួល
ពូកគេតែងញ៉ាំអាហារតាមសម្រួល ទំពាឲ្យ មិនប្រញាប់ប្រញាល់នាំឲ្យគក្រពះពិបាកកិន។
៦. ញ៉ាំអាហារឆៅ
ជប៉ុនកម្រញ៉ាំអាហារខ្លាញ់ឬបំពង ដូចប្រជាជនលោកខាងលិចឡើយ។ អាហារឆៅ ដូចជាបន្លែ សាច់ត្រី និងរបស់ចម្អិនដោយការអាំង គឺពេញនិយមបំផុត។
៧. ហាត់ប្រាណ
ការហាត់ប្រាណ ទោះតិចឬច្រើនក្តី ក៏ពួកគេមិនដែលចោលនោះទេ គឺត្រូវតែឆ្លៀតដើម្បីសុខភាព និងមានរាងស្អាត។
៨. ត្រាំខ្លួនក្នុងអាងទឹកក្តៅ
នារីជប៉ុនតែងត្រាំខ្លួនក្នុងអាងទឹកក្តៅជាញឹកញាប់ ព្រោះពួកគេជឿថា ធ្វើបែបនេះអាចបានអាយុវែង កាត់បន្ថយស្រ្តេស គេងលក់ស្រួល ហើយស្បែកក៏អាចស្រូបយកវីតាមីននិងជាតិរ៉ែបានច្រើនផងដែរ។
៩. មិនញ៉ាំរបស់ផ្អែម
ពួកគេមិនចូលចិត្តញ៉ាំនំCookie ស្ករគ្រាប់ ឬរបស់ផ្អែមទេ។ ភាគច្រើនពេលឃ្លានចូលចិត្តញ៉ាំ ដំឡូងបារាំងស្ងោរ និងផ្លែឈើស្រស់។