ឆ្លើយបានទេ ស្ថិតក្នុងស្ថានភាពបែបនេះ ធ្វើយ៉ាងណាទើបអាចរួចខ្លួន?
- 2021-04-12 04:46:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លើយបានទេ ស្ថិតក្នុងស្ថានភាពបែបនេះ ធ្វើយ៉ាងណាទើបអាចរួចខ្លួន?
ចន្លោះមិនឃើញ
រូបភាពល្បងប្រាជ្ញាមួយសន្លឹក បានបង្ហាញឲ្យឃើញបុរសម្នាក់ កំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយ ដែលអាចនឹងឆក់យកជីវិររបស់គេយ៉ាងស្រួល ប្រសិនបើថ្លោះធ្លោយ។
ក្នុងរូបភាព បុរសខាងលើកំពុងតោងលើដើមឈើមួយដើម ខណៈនៅលើនោះមានសត្វពស់មួយក្បាល កំពុងរង់ចាំគេ ប្រសិនបើហ៊ានតែឡើងមក។ ចំណែកឯនៅលើដី មានសត្វតោស្រែកឃ្លានមួយក្បាល ឈររង់ចាំ ប្រសិនបើគេហ៊ានតែចុះមកក្រោម។ មិនតែប៉ុណ្ណោះ ក្នុងទឹកឯណោះវិញ មានសត្វក្រពើដ៏ធំមួយក្បាល កំពុងរង់ចាំផងដែរ ប្រសិនបើគេហ៊ានហក់ចូលទឹក។ បើមើលទៅបុរសរូបនោះមានភាគរយគេចផុតតិចណាស់។
តើប្រិយមិត្តអាចឆ្លើយបានទេថា បុរសនោះត្រូវធ្វើយ៉ាងណា ដើម្បីអាចគេចផុតពីសត្វសាហាវទាំង ៣ នេះបាន? (ចម្លើយនៅខាងក្រោម)
បញ្ជាក់៖ នៅក្បែរដើមឈើមានកាំភ្លើង ឬ ពូថៅមួយ ហើយបុរសនោះអាចប្រើវាបាន។
ចម្លើយ
ដើម្បីគេចផុតពីសត្វសាហាវទាំង ៣ នោះបាន បុរសខាងលើត្រូវ៖
#១ ប្រើដៃម្ខាងចាប់សត្វពស់ រួចបោះវាទៅលើសត្វតោ ធ្វើដូច្នេះប្រហែលជានឹងអាចបំភ័យសត្វតោ ឲ្យរត់ចេញឆ្ងាយបាន
#២ ហក់ចុះពីលើដើមឈើ រួចរើសកាំភ្លើង ឬ ពូថៅ ទៅប្រហារសត្វតោ
#៣ បោះសត្វតោឲ្យក្រពើស៊ី នោះបុរសខាងលើនឹងរួចខ្លួនជាមិនខាន
បញ្ជាក់៖ ចម្លើយខាងលើអាចខុសគ្នាទៅតាមការយល់ឃើញផ្សេងៗគ្នារបស់មនុស្សម្នាក់ៗ៕