ស្រីស្អាតថៃ ធ្វើ Reaction បទ "Time to Rise” របស់​វណ្ណដា ផ្ទុះ​ខ្លាំងជាងបទផ្សេងទៀត!

  • 2021-04-12 03:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បទ​​ "Time to Rise” របស់វណ្ណដា រួមជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ បានបំបែកកំណត់ត្រាជាបន្តបន្ទាប់ ដោយទទួលបាន ១លាន views ត្រឹម១ថ្ងៃ និង១០លាន views ត្រឹមរយៈពេលត្រឹម ១៣ថ្ងៃ។ ភាពល្បីល្បាញនៃបទនេះ បានកក្រើកដល់អ្នកធ្វើ Reaction ក្រៅប្រទេស​ជា​ច្រើន ដែលក្នុងនោះ​ក៏មានស្រីស្អាតថៃ Ayumi May Lunar ផងដែរ។

Youtuber រូបនេះ ធ្លាប់ធ្វើ Reaction លើបទចម្រៀងជាច្រើនមកហើយ រួមទាំងបទថៃ និងបទឡាវផងដែរ។ ការងាកមកធ្វើ Reaction បទ Time to Rise នាពេលនេះ បានធ្វើឲ្យនាងទទួលបានការចូលមើល​យ៉ាងច្រើន គួរឲ្យកត់សម្គាល់។

គិតមកទល់ពេលនេះ វីដេអូ Reaction បទ Time to Rise មានអ្នកទស្សនា​ជិត ១លានដងហើយ។ ចង់ដឹងថានាងធ្វើ Reaction យ៉ាងណានោះ សូមទស្សនា​វីដេអូខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ