មុខម្ហូបប្លែកៗប្រចាំត្រកូល នៃខេត្តចំនួន ៤ ក្នុងប្រទេសកម្ពុជា
- 2021-04-12 02:27:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខម្ហូបប្លែកៗប្រចាំត្រកូល នៃខេត្តចំនួន ៤ ក្នុងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ប្រិយមិត្តដឹងហើយថា ប្រទេសកម្ពុជាមានម្ហូបល្បីៗជាច្រើនមុខ និងតែងតែទទួលជារៀងរាល់ថ្ងៃ។ ដោយឡែកថ្ងៃនេះ Sabay សូមនាំប្រិយមិត្តទៅស្គាល់មុខម្ហូបល្បីៗប្រចាំខេត្តទាំង ៤ ក្នុងប្រទេសកម្ពុជា ដែលពុំសូវមានអ្នកស្គាល់ឡើយ។ ខាងក្រោមនេះជាមុខម្ហូបប្រចាំខេត្តទាំង ៤ នោះ៖
១.ខេត្តព្រៃវែង
សម្លគ្រាក់ជាមុខម្ហូបដ៏ល្បីល្បាញប្រចាំខេត្តព្រៃវែង ងាយផ្សំគ្រឿង ងាយចម្អិន ប៉ុន្តែរសជាតិមិនធម្មតា។ ដូច្នេះប្រសិនបើទៅលេងខេត្តនេះ កុំភ្លេចសាកសម្លគ្រាក់ធានាមិនខកចិត្តឡើយ។
២. ខេត្តស្វាយរៀង
កកូរស្លឹកអង្កាញ់
ស្វាយរៀង មានកកូរកណ្ដៀង និងសាច់ជ្រូកលីងជ្រក់សណ្ដែក ជាម្ហូបល្បីប្រចាំខេត្តទាំងមូល។ ប៉ុន្តែ នៅស្រុកមួយពីដើមនៃខេត្តស្វាយរៀង គឺស្រុករំដួល (បច្ចុប្បន្នក្រុងស្វាយរៀង) ក៏មានម្ហូបលាក់មុខមួយប្រភេទដែលនៅស្វាយរៀងភាគច្រើនមិនធ្លាប់ឮ ឬមិនចេះធ្វើ។
លក្ខណៈពិសេសនៃសម្លកកូរស្លឹកអង្កាញ់ គឺការបុកគ្រឿងជាមួយត្រី និងការជ្រើសរើស និងស្រុសរម្ងាស់ស្លឹកអង្កាញ់។ ជាក់ស្ដែង ការជ្រើសរើសប្រភេទត្រី ការបុកគ្រឿងខុសពីកកូរផ្សេង ហើយស្លឹកអង្កាញ់ស្រុសរួច ត្រូវសម្រិតទឹកចេញ រួចចាក់ទឹកត្រជាក់ រួចទុកយូរបន្តិច ដើម្បីបំបាត់ជាតិល្វីង។
៣. ខេត្តកំពត
នំបញ្ចុកទឹកម្ហេច
នំបញ្ចុកទឹកម្ហេច គឺជាអាហារសម្រន់ល្បីឈ្មោះមួយប្រចាំ ខេត្ត កំពត ភ្ញៀវទេសចរណ៍ដែលមកខេត្ត មួយនេះតែងតែមកពិសាអាហារមួយមុខនេះ មិនដាច់ឡើយ ។ នៅឃុំ ព្រៃតុំ ស្រុកទឹកឈូ ខេត្ត កំពត សម្បូរទៅដោយ អាហារប្រភេទនេះលក់ណាស់។
តាមការឲ្យដឹងពី អ្នកស្រីណែត អ្នកលក់នំបញ្ចុកជិត២០ឆ្នាំបានឲ្យដឹងថា នំបញ្ចុកទឹកម្ហេច ខុសពីនំបញ្ចុកសម្លខ្មែរ ណាំយ៉ា ឬ ការរី ដែលចំណុចខុសនោះ គឺត្រង់ ទឹកសម្ល និង ចង្វាយនំ។ នំបញ្ចុកត្រូវបានគេធ្វើភ្លាមយកពិសាភ្លាមតែម្ដង មិនចាំបាច់ចាប់ជាចង្វាយនោះឡើយ ចំពោះទឹកសម្លវិញ ក៏ខុសគ្នាដែរ។លក្ខណៈពិសេសទឹកសម្លនោះ គឺធ្វើពីត្រីសមុទ្រ ដោយស្ងោរឲ្យឆ្អិនអាចបេះបាន យកមកផ្សំជាមួយ ស្លឹកខ្ទឹម មើមខ្ទឹម ម្ទេសទឹកត្រី ស្ករ អំបិល ជាមួយទឹកស៊ុនស្ងោត្រី។
៤.ខេត្តប៉ៃលិន
ទឹកធ្លាក់ភ្នំខៀវ ជារមណីយដ្ឋានល្បីល្បាញមួយរបស់ខេត្តប៉ៃលិន។ រមណីយដ្ឋាននេះ មានទឹកធ្លាក់ ៧ជាន់ ដែលមានសម្រស់ស្រស់ស្អាត ហើយអ្វីដែលកាន់តែជាពិសេសគឺម្ហូបនៅទីនេះដែលមានរសជាតិឆ្ងាញ់ទាក់ចិត្តអតិថិជនមកម្ដងហើយចង់មកម្ដងទៀតនោះគឺ«សម្លម្ជូរដើមចេកព្រៃ»។ ដូច្នេះប្រសិនបើប្រិយមិត្តចង់ដឹងរសជាតិ »សម្លម្ជូរដើមចេកព្រៃ» ឆ្ងាញ់កម្រិតណា កុំភ្លេចទៅលេងភ្នំខៀវ ដែលស្ថិតនៅក្នុងសង្កាត់អូរតាវៅ ខណ្ឌប៉ៃលិន ចម្ងាយប្រមាណជា ៧គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិន៕