កន្លែងសំខាន់ៗនៃរាងកាយនារីៗ ដែលបុរសៗសារភាពថាចូលចិត្តមើល ហើយស្រមើស្រមៃ
- 2021-04-12 02:19:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងសំខាន់ៗនៃរាងកាយនារីៗ ដែលបុរសៗសារភាពថាចូលចិត្តមើល ហើយស្រមើស្រមៃ
ចន្លោះមិនឃើញ
នារីៗ ពេលទៅណាមកណា តែងតែមានការលួចមើលពីសំណាក់បុរសៗជាមិនខាន។ បុរសមួយចំនួនបានឆ្លើយសារភាពប្រាប់ Rikreay ថាពួកគេពិតជាធ្លាប់លួចសម្លឹងមើលកន្លែងពិសេសខុសៗគ្នា ទៅតាមអារម្មណ៍ និងការចូលចិត្តរបស់ពួកគេចំពោះនារីៗ ប្រាកដមែន។ តើកន្លែងណាខ្លះ នៃរាងកាយរបស់នារីៗ ដែលប្រុសៗនិយមមើល?
បើតាមយុវជន ពន្លក អាយុ២១ឆ្នាំ ជានិស្សិតរស់នៅម្ដុំចាក់អង្រែក្រោម បានសារភាពថា៖ "ខ្ញុំគិតថាប្រុសៗដទៃទៀតក៏ដូចគ្នាដែរ មើលមនុស្សស្រីដំបូងគ្មានអីក្រៅពីម្ដុំៗដើមទ្រូងហ្នឹងទេ ព្រោះដើមទ្រូងគឺជាលក្ខណៈពិសេសមួយនៃរាងកាយរបស់មនុស្សស្រី"។ ពន្លក បានបញ្ជាក់បន្ថែមទៀតថា ភ្នែកមនុស្សប្រុសភាគច្រើន លឿនណាស់ពេលឃើញស្រីៗ ដែលចូលចិត្តស្លៀកពាក់សិចស៊ី ជាពិសេសល្វែងលើហ្នឹង។
"ចំពោះខ្ញុំវិញ ខ្ញុំចាប់អារម្មណ៍ស្រីៗមុនគេបង្អស់គឺផ្ទៃមុខតែម្ដង"។ នេះបើតាមយុវជន រង្សី អាយុ២៣ឆ្នាំ។ រង្សី បានបន្តថា មិនថាតែមនុស្សស្រីទេ មនុស្សទូទៅ ក៏គេចាប់អារម្មណ៍ដំបូងបង្អស់ទៅលើមុខមាត់ហ្នឹងមុខគេបង្អស់នោះ។ អាក្រក់ល្អ សខ្មៅ គឺគេច្បាស់ជាសម្លឹងមើលទៅកាន់ផ្ទៃមុខមុនគេជាក់ជាមិនខានឡើយ។
ដោយឡែកយុវជន ជីវ័ន្ត អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង យល់ឃើញខុសពីគេថា៖ "ខ្ញុំស្រលាញ់ និងចាប់អារម្មណ៍ចំពោះនារីៗដំបូងបំផុត គឺកំភួនជើងសស្រលូន មើលទៅគួរឲ្យស្រលាញ់ និងក្នាញ់ណាស់"។ ចំណែកឯផ្នែកខាងលើវិញ ខ្ញុំយល់ថា បបូរមាត់ ក៏ជាចំណុចដែលគួរឲ្យចង់គយគន់ផងដែរ។
ផ្ទុយទៅវិញយុវជន ចំណាន អាយុ២៥ឆ្នាំ ប្រាប់ឲ្យដឹងចំៗពីចំណាប់អារម្មណ៍ដំបូងរបស់ខ្លួននៅពេលដែលឃើញស្រីៗថា៖ សម្រាប់ខ្ញុំគឺរាងដ៏សិចស៊ីរបស់ស្រី ជាចំណុចដែលទាក់ទាញអារម្មណ៍ខ្ញុំខ្លាំងបំផុត។ ដើមទ្រូង ត្រគាក និងដំណើរសិចស៊ី ទាំងបីនេះ ជាកន្លែងដែលធ្វើឲ្យប្រុសៗជ្រួលជ្រើម ពេលឃើញនាងដំបូង ហើយបន្ទាប់ពីបានឃើញកន្លែងទាំងអស់នេះប្រុសៗមួយចំនួនច្បាស់ជាស្រមៃ គិតទៅដល់រឿងផ្ដេសផ្ដាសភ្លាមជាមិនខានឡើយ ខ្ញុំធានា។
ចុះចំណែកអ្នកអានវិញ ហ៊ានសារភាពត្រង់ៗ ដូចពួកគាត់ទាំង ៤រូបខាងលើអត់?