ទីតាំងប្រជ្រុយ ៦ កន្លែងបង្ហាញថាអ្នកជាមនុស្សស្រីពូកែ និងសម្បូរទ្រព្យនៅថ្ងៃមុខ

  • 2021-02-20 03:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​ការ​ពិត​ដែល​គេ​សង្កេត​មើល​ និង​ការ​គន់​គូរ​របស់​ហុងស៊ុយ​ បើ​សិន​ជា​មនុស្ស​ស្រី​ណា​មាន​ប្រជ្រុយ​នៅ​កន្លែង​ទាំង​ ៦​ នេះ​ កុំ​ប្រញាប់​កាត់​វា​ចោល​អី​។​ ដោយ​សារ​តែ​វា​ប្រជ្រុយ​សំណាង​ដែល​អាច​នាំ​មាសប្រាក់​ចូល​ផ្ទះ​ និង​អាច​នាំ​សំណាង​ដល់​ស្វាមី​ថែម​ទៀត​ផង​។

ប្រជ្រុយ​នៅ​ជិត​មាត់

ប្រជ្រុយ​នៅ​ជិត​មាត់​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​ទទួល​បាន​ការ​មើល​ថែ​ពី​គ្រួសារ​បាន​យ៉ាង​ល្អ​ និង​មាន​ជីវិត​រៀប​ការ​ដែល​ពោរពេញ​ដោយ​សុភមង្គល​។​ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ​​នឹង​មាន​សំណាង​ជួប​មនុស្ស​ប្រុស​ដែល​ស្រលាញ់​ និង​ស្មោះ​ជា​មួយ​នាង​ខ្លាំង​ ហើយ​មាន​សំណាង​រៀប​ការ​ចូល​ក្នុង​គ្រួសារ​អ្នក​មាន​ថែម​ទៀត​ផង​។​ ប្រជ្រុយ​ពណ៌​ខ្មៅ​ខ្លាំង​បន្តិច​ ហើយ​នៅ​កាន់​តែ​ជិត​មាត់​ អ្នក​នឹង​មាន​សុភមង្គល​ក្នុង​ជីវិត​កាន់​តែ​ច្រើន​។​

ប្រជ្រុយ​នៅ​ចង្កា​ខាង​ឆ្វេង

ប្រជ្រុយ​នៅ​ចង្កា​ជា​និមិត្ត​សញ្ញា​នៃ​ផ្ទះ​ និង​ដី​។​ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ​នឹង​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​ និង​ជា​មនុស្ស​មាន​តម្លៃ​ ហើយ​រស់​នៅ​ដោយ​មិន​ចាំ​បាច់​ខ្វល់​ពី​រឿង​លុយ​កាក់​ពេញ​មួយ​ជីវិត​។​ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ​ភាគ​ច្រើន​កើត​មក​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​តាំង​ពី​កំណើត​ ពួក​គេ​ជា​អ្នក​ដែល​មាន​ទេពកោសល្យ​ ឈ្លាស​វៃ​ និង​ស្រស់​ស្អាត​។​ លើស​ពី​នេះ​អ្នក​ជា​ចំណែក​មួយ​នៃ​អាជីព​ការ​ងារ​របស់​ស្វាមី​ និង​ការ​អប់​រំ​របស់​កូន​ៗ​។​​​​

ប្រជ្រុយ​នៅ​ចិញ្ចើម​ខាង​ឆ្វេង

ប្រជ្រុយ​នៅ​លើ​ចិញ្ចើម​ខាង​ឆ្វេង​ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​ពោរ​ពេញ​ដោយ​សំណាង​និង​មាន​ទ្រព្យ​ច្រើន​។​ បើ​វា​ជា​ប្រជ្រុយ​ដែល​មាន​ភាព​រលោង​ មើល​ឃើញ​ច្បាស់​ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មាន​ជីវិត​សុខ​ស្រួល​ ហើយ​មាន​កូន​ៗ​ល្អ​ថែម​ទៀត​ផង​។​ តែ​បើ​ជា​ប្រជ្រុយ​ដែល​លាក់​ក្នុង​ចិញ្ចើម​ មើល​មិន​សូវ​ឃើញ​ អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​ចំណេះ​ដឹង​ក្នុង​វិស័យ​ច្រើន​។​ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​បែប​នេះ​មិន​សូវ​មាន​សំណាង​ក្នុង​ជីវិត​ទេ​ តែ​គេ​ជា​ដៃ​ស្ដាំ​ដ៏​សំខាន់​នៅ​ចាំ​ជួយ​និង​​គាំ​ទ្រ​របស់​ស្វាមី​ខ្លួន​ឯង​គ្រប់​ពេល​។​​

ប្រជ្រុយ​នៅ​ត្រចៀក​ខាង​ស្ដាំ

បើ​យោង​តាម​ហុងស៊ុយ​​ ប្រជ្រុយ​ដែល​ដុះ​មក​លាក់​ និង​មើល​មិន​សូវ​ឃើញ​លើ​ត្រចៀក​ខាង​ស្ដាំ​នេះ​ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​រុង​រឿង​។​ ជា​មនុស្ស​ដែល​កើត​មក​មាន​ប្រាជ្ញា​លើស​អ្នក​ដទៃ​។​ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​ត្រចៀក​ស្តាំ​ ល្អ​ជាង​មាន​នៅ​លើ​ត្រចៀក​ឆ្វេង​។​ បុរស​ណា​បាន​រៀប​ការ​ជា​មួយ​មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ​នឹង​មាន​ជីវិត​ល្អ​ប្រសើរ​ ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​រត់​ចូល​ផ្ទះ​មិន​ដាច់​​ ដោយ​សារ​តែ​ប្រពន្ធ​ជា​មនុស្ស​ស្រី​ពូកែ​ ចេះ​ជួយ​​ជ្រោមជ្រែង​គ្រួសារ​។

ប្រជ្រុយ​នៅ​​ចម្រុះ

មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​កន្លែង​មួយ​នេះ​ជា​មនុស្ស​ស្រី​ដែល​មាន​ទេពកោសល្យ​ច្រើន​ យល់​ដឹង​ច្បាស់​រវាង​ការងារ​ និង​គ្រួសារ។​ ជា​អ្នក​ពូកែ​រក​ទ្រព្យ​ចូល​ផ្ទះ​ បើ​សិន​ប្រជ្រុយ​នោះ​មើល​ឃើញ​ច្បាស់​ នោះ​អាជីព​ការ​ងារ​នឹង​ជោគ​ជ័យ​ខ្លាំង​។​ លើស​ពី​នេះ​នាង​​ដឹង​ពី​របៀប​ទុក​លុយ​យ៉ាង​សម​ប្រកប​ បើ​បុរស​ណា​បាន​រៀប​ការ​ជា​មួយ​មិន​ចាំ​បាច់​ខ្វល់​ពី​រឿង​ម្ហូប​អាហារ​ និង​សម្លៀក​បំពាក់​ទេ​ ព្រោះ​មាន​ប្រពន្ធ​ជា​បង្គោល​គ្រួសារ​ដ៏​រឹង​មាំ​​។​ ​

ប្រជ្រុយ​នៅ​លើ​ម្រាម​ដៃ

ប្រជ្រុយ​លើ​ម្រាម​ដៃ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ពូកែ​។​ បើ​ប្រជ្រុយ​មាន​លើ​មេ​ដៃ​ គេ​ជា​មនុស្ស​ដែល​មាន​ឪពុក​ម្ដាយ​ជា​អ្នក​មាន​អំណាច​។​ បើ​មាន​លើ​ដៃ​ចង្អុល​បញ្ជាក់​ថា​អ្នក​បងប្អូន​ជា​អ្នក​មាន​អំណាច​ តែ​បើ​មាន​នៅ​លើ​ដៃ​នាង​វិញ​នោះ​បញ្ជាក់​ថា​អ្នក​នឹង​បាន​ស្វាមី​ជា​អ្នក​មាន​អំណាច​។​

ការ​ទស្សន៍ទាយ​ពី​ប្រជ្រុយ​នេះ​គ្រាន់​តែ​ជា​ការ​ទស្សន៍ទាយ​​តាម​​តារា​និករ​ទូទៅ​តែ​ប៉ុណ្ណោះ​។​ បើ​សិន​ជា​អ្នក​មិន​មាន​ប្រជ្រុយ​នៅ​ទីតាំង​ទាំង​អស់​នេះ​ មិន​ប្រាកដ​​ថា​អ្នក​គ្មាន​សំណាង​ និង​មិន​ពូកែ​នោះ​ទេ​។​ ផ្ដោត​លើ​ការ​ខំ​ប្រឹង​ អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន​។​ ភាព​ជោគ​ជ័យ​ ឬ​បរាជ័យ​របស់​មនុស្ស​ម្នាក់​ៗ​ពឹង​ផ្អែក​លើ​ការ​ខិត​ខំ​ មិន​មែន​អង្គុយ​ចាំ​តែ​សំណាង​នោះ​ទេ​៕

ចុចអាន៖ ទំនាយទាយថាអ្នកកើតចំថ្ងៃទាំង ៤ នេះជាមនុស្សមានសំណាងខ្លាំង

ប្រភព៖ bestie   ប្រែសម្រួល៖ ឃួន សុលីកា