នារីអាចយកឈ្នះបេះដូងបុរសបាន៥០% ភ្លាមៗ ព្រោះប៉ុន្មានចំណុចនេះ
- 2019-08-15 09:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីអាចយកឈ្នះបេះដូងបុរសបាន៥០% ភ្លាមៗ ព្រោះប៉ុន្មានចំណុចនេះ
ចន្លោះមិនឃើញ
គេថាមនុស្សប្រុសមានបេះដូងរឹងមាំ ប៉ុន្តែគាត់នឹងប្រែជាទន់ជ្រាយភ្លាមៗ បើឃើញនារីធ្វើរឿងរ៉ាវ៥ចំណុចដូចខាងក្រោម។ មនុស្សស្រីនឹងអាចយកឈ្នះបេះដូងគាត់បាន៥០%ភ្លាមៗ ធ្វើឲ្យគាត់ចង់តែនៅជិត និងនិយាយជាមួយនារីបែបនេះ។
១ ជាមនុស្សស្រីដែលងាយយល់
ត្រង់នេះមិនមែនមានន័យថា ចិត្តងាយនោះទេ គឺជាមនុស្សស្រីមានមន្តស្នេហ៍ដោយសារនាងធ្វើខ្លួនជាមនុស្សសាមញ្ញ មិនទំរើស។ នាងមើលទៅឆាប់ចុះសម្រុង និងយល់ពីរឿងរ៉ាវច្រើននៅជុំវិញខ្លួន។ លើសពីនេះ មនុស្សប្រុសចូលចិត្តមនុស្សស្រីពេញដោយគំនិតសុទិដ្ឋិនិយម។
២ ចេះគួរសម
មនុស្សប្រុសទោះកំប្លុកកំប្លែង និយាយប៉ប៉ាច់ប៉ប៉ោចយ៉ាងណា ក៏នារីក្នុងក្ដីស្រមៃគាត់ភាគច្រើនជានារីចេះគួរសម។ នាងនឹងក្លាយជានារីអាចហោះចូលក្នុងបេះដូងគាត់ ធ្វើឲ្យគាត់ចង់នៅជិតស្និទ្ធដោយសារតែការចេះគួរសមនេះ។
៣ ចេះនិយាយលេងសើច
នៅពេលមនុស្សស្រីសើច មើលទៅធ្វើឲ្យមនុស្សដែលនៅជិតមានអារម្មណ៍ល្អ ហើយសប្បាយទៅតាមនោះដែរ។ ចំណុចនេះគឺខ្លាំងជាងគ្រូស្នេហ៍ទៅទៀត ព្រោះមនុស្សប្រុសណាក៏ស្វែងរកមនុស្សស្រីចេះនិយាយលេងសើច មិនស្ងៀមស្ងាត់ពេកដែរ។
៤ ហ៊ានបើកចំហ
គាត់ចង់នៅក្បែរនាងបំផុត គឺនៅពេលនាងជាមនុស្សចេះបើកចំហ មិនអៀនប្រៀនជ្រុល ចេះជជែកលេងពេលជួបមុខគាត់ មិនគេចមុខ ដោយសារតែអៀនពេកពេលឃើញមុខគាត់។នាងបង្ហាញពីភាពស្មោះត្រង់ក្នុងការរាប់អាន ដែលធ្វើឲ្យគាត់ចង់ចូលមកនិយាយលេងជាមួយនាងដូចគ្នា។
៥ ចិត្តល្អជាមួយមនុស្សជុំវិញ
មនុស្សប្រុសស្ទើរទន់ជង្គង់ភ្លាមៗ ដោយសារអំពើល្អរបស់មនុស្សស្រី។ នាងមិនត្រឹមចិត្តល្អចំពោះគាត់នោះទេ តែនាងចិត្តល្អចំពោះមនុស្សគ្រប់គ្នា ដែលធ្វើឲ្យគាត់មើលឃើញពីគុណសម្បត្តិនេះ។ យកចិត្តទុកដាក់ ចិត្តទូលាយ ទោះជាមនុស្សប្រុសនោះមានបេះដូងខ្មៅក៏នៅតែទន់ជ្រាយធ្លាក់ក្នុងអន្លង់ស្នេហ៍លើមនុស្សស្រីមានចិត្តល្អបែបនេះដែរ។
ទាំងនេះ សុទ្ធតែជាមន្តស្នេហ៍គ្រាន់តែបុរសឃើញភ្លាម ស្រលាញ់ភ្លែត ដោយសារនាងបានយកឈ្នះបេះដូងគាត់បានពាក់កណ្ដាលភ្លាមៗបាត់ទៅហើយ។ មនុស្សស្រីនឹងកាន់តែគួរឲ្យស្រលាញ់ បើអ្នកចេះបង្កើតវា ដែលធ្វើឲ្យអ្នកកាន់តែពិសេសក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា៕
ចុចអាន៖ ពេលឈ្លោះគ្នា បើគេស្រលាញ់យើងមែន គេនឹងធ្វើសកម្មភាពទាំងនេះ