ស្ងោរសាច់ជ្រូកឲ្យឆ្ងាញ់ជាប់មាត់ គ្មានក្លិនឆ្អេះ កុំភ្លេចវិធីងាយៗទាំងនេះ

  • 2019-08-15 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ងោរ​សាច់​ជ្រូក​បី​ជាន់​​ អាច​ជា​រឿង​សាមញ្ញ​ ប៉ុន្តែ​ចង់​​ឲ្យ​ឆ្ងាញ់ គ្មាន​ក្លិន​ឆ្អេះ​ទើប​ជា​រឿង​ពិបាក។ ​ដូច្នេះ​ដើម្បី​បាន​រសជាតិ​ពិសេស​ពេល​ស្ងោរ​សាច់​ជ្រូក​បី​ជាន់ ​អាច​​អនុវត្ត​វិធី​នេះ​បាន។

​វិធី​ទី ១ ៖ ខ្ទឹម​បារាំង ​និង​ស្រាស

​ខ្ទឹម​បារាំង​ និង​ស្រា​ស មាន​ប្រសិទ្ធ​ភាព​បំបាត់​ក្លិន​អាក្រក់​របស់​សាច់​ជ្រូក​បាន។ ដំបូង​អ្នក​ត្រូវ​លាង​សម្អាត​សាច់​ជ្រូក​បី​ជាន់​ឲ្យ​ស្អាត​សិន។ ​យក​ខ្ទឹម​បារាំង​មួយ​មើម ​ហាន់​ស្តើងៗ និង​ស្រាស​មួយ​លីត្រ ( ​សម្រាប់​សាច់​ជ្រូក ​៥០០​ក្រាម) ​​​​​ និង​សាច់​ជ្រូក​ ដាក់​ចូល​ឆ្នាំង​ ដាំ​ឲ្យ​ពុះ។ ​​ពេល​ឆ្អិន ​​សាច់​ជ្រូក​នឹង​គ្មាន​ក្លិន​ឆ្អេះ ព្រម​ទាំង​​ក្លិន​ប្រហើរ​ចេញ​ពី​ខ្ទឹម​បារាំង​ថែម​ទៀត។​

​វិធី​ទី​២៖ អំបិល ខ្ញី និង​ស្រា​ស​

​​​​លាង​សាច់​ជ្រូក​ឲ្យ​ស្អាត​ល្អ ​រួច​ដាក់​ទឹក​លាយ​អំបិល​បន្តិច​ត្រាំ​សាច់​ជ្រូក​ប្រហែល​៣​ម៉ោង ដើម្បី​ឲ្យ​ឈាម​នៅ​ក្នុង​សាច់​ជ្រូក​បាត់​អស់។ ​បន្ទាប់​មក​ ​យក​ឆ្នាំង​​ស្ងោរ​សាច់​ជ្រូក ដាក់​ខ្ញី និង​ស្រា​ស​ចូល រួច​បន្ថែម​ទឹក​ត្រជាក់​បន្តិច ដាំ​រហូត​ពុះ អ្នក​នឹង​ទទួល​បាន​សាច់​ជ្រូក​ស្ងោរ​ដែល​មាន​រស​ជាតិ​ឆ្ងាញ់​គ្មាន​ពីរ។

វិធី​ទី​៣ ៖ ​អំបិល ទឹក​ខ្មេះ

​​ដាំ​ទឹក​​​រួច​ដាក់​អំបិល​បន្តិច ​ទឹក​ខ្មេះ​​២ -​៣ ​តំណក់ បន្ទាប់​មក​ដាក់​សាច់​ជ្រូក​ចូល​​។ ប្រហែល​៣​នាទី ​ស្រង់​សាច់​ចេញ ​រួច​លាង​ទឹក​ចេញ​ម្ដង​ទៀត។ ក្រោយ​មក ​​ដាំ​ទឹក​ម្ដង​ទៀត រួច​ដាក់​សាច់​ជ្រូក​នោះ​ចូល​រហូត​ដល់​ឆ្អិន។ ​វិធី​ចម្អិន​នេះ ​នឹង​ធ្វើ​ឲ្យ​ពណ៌​សាច់​ជ្រូក​​ឡើង​ស​ល្អ និង​គ្មាន​ក្លិន​អាក្រក់​ជាប់​ច្រមុះ​ឡើយ។

​ចុចអាន៖ ​​ ​​ របៀប​ធ្វើ “បង្គា​អប់​មីសួ” ឲ្យ​ឈ្ងុយ​ឆ្ងាញ់​មិន​ចាញ់​ម្ហូប​ហាង

ប្រភព៖ Phunutoday   ប្រែ​សម្រួល៖ លឹម សុនា